គម្រោងអភិវឌ្ឍន៍ផ្លូវ៣ ខ្សែ នឹងធ្វើឱ្យតំបន់ឆ្នេរកម្ពុជាកាន់តែទាក់ទាញ

Bunthoeun Chhut 09/September/2021 17:09
ចែករំលែក

ផ្លូវជាតិសំខាន់ៗចំនួនបីខ្សៃ ត្រូវបានរដ្ឋាភិបាលផ្តល់អទិភាពក្នុងការ​ស្តាគុណភាព​មុនគេនៅដើមឆ្នាំ២០២២ ដែលផ្លូវទាំងបីខ្សែនេះ​នឹងធ្វើឲ្យខេត្តកំពត និងខេត្តជាប់​តំបន់ឆ្នេរកាន់តែទទួលបានភាពទាក់ទាញ។

ក្រសួងសាធារការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ផ្លូវឆ្នាំ២០២២ ក្រសួងបានផ្តល់អទិភាពផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ ៣១ និងជាតិលេខ ៣៣ ក្នុងការបើកការដ្ឋានឆាប់ៗខាងមុខនេះ ដើម្បីពង្រីក និងលើកកម្ពស់គុណភាពទាំងបីខ្សែនេះពីប្រភេទផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)។​

  • គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ ៤១ មានប្រវែង ៩៥ គីឡូម៉ែត្រតភ្ជាប់ពីថ្នល់ទទឹង ផ្លូវជាតិលេខ៤ (គីឡូម៉ែត្រ៣១+១៨៣) ទៅជុំគីរី ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ១៣៦+៧៥៥)។
  • ផ្លូវជាតិលេខ៣១ ចាប់ផ្តើមពីបែកគុស ខេត្តតាកែវ ឆ្ពោះទៅស្រុកកំពង់ត្រាច ខេត្តកំពត
  • ស្របពេលដែល​ផ្លូវ ៣៣ ចេញពីខេត្តកែប មកស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រសួងសាធារការ និងដឹកជញ្ជូន បញ្ជាក់ថា​​បន្ថែមថា មូលហេតុដែលផ្លូវទាំងបីខ្សែចាប់ផ្តើមអភវិឌ្ឍន៍មុនគេ ដោយសារដ្ឋាភិបាលមានគោលដៅលើកម្ពស់ និងអភិវឌ្ឍន៍តំបន់ឆ្នេរតភ្ជាប់ពីកំពត កែប ទៅកាន់តែខេត្តព្រះសីហនុ ដែលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់របស់កម្ពុជា។​

លោក ច្រឹក សុខនីម​ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ព័ត៌មានអចលនទ្រព្យ Z1 News ថា ខេត្តកំពត ជាទិសដៅឈានមុខគេ  ក្នុងចំណោមទីតាំងសក្តានុពលសំខាន់ៗផ្សេងទៀត សម្រាប់ការវិនិយោគផ្ទះសម្រាកលម្ហែកាយ ដោយសារទីតាំងទាំងនេះមានអំណោយផលអាកាស​ធាតុ និងសម្រស់ធម្មជាតិស្រស់ស្អាត។

លោកបញ្ជាក់បន្ថែមថា៖ «រយៈពេលប្រាំឆ្នាំទៀត ខេត្តកំពត​នឹងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសការវិនិយោគផ្ទះលម្ហែកាយ ព្រោះថានៅទីនេះនៅមានទីតាំងដីទូលំទូលាយដែលអាចសាងសង់ផ្ទះលម្ហែបានច្រើន»។

ជាក់ស្តែង ក្រុមហ៊ុន Forest Harmony Co.,Ltd ជាក្រុមហ៊ុនអភិវឌ្ឍនក្នុងស្រុកដំបូងគេ ​កំពុងអភិវឌ្ឍន៍គម្រោងផ្ទះវីឡាលម្ហែកាយខ្នាតធំក្នុងខេត្តកំពត និងហ៊ុំព័ទ្ធដោយទេសភាពបៃតងដ៏ស្រស់ស្អាត ដែលគម្រោងនេះមានឈ្មោះថា Harmony Valley។ គម្រោង Harmony Valley រចនាឡើងតាមបែបអ៊ឺរ៉ុប មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត៕

ផ្ទះវីឡាលម្ហែកាយខ្នាតធំក្នុងខេត្តកំពត ស្ថិតក្នុងគម្រោង Harmony Valley ដែលកំពុងអភិវឌ្ឍន៍លើផ្ទៃដីជិត ១០០ ហិកតា។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង