ផ្ទះលម្ហែកាយ ឬអាចនិយាយថាផ្ទះទីពីរ កំពុងក្លាយជាការនិយមថ្មីមួយក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមអ្នកមានជីវភាពធូធារ និងជនជាតិបរទេសដែលរស់នៅកម្ពុជា។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ៤ ដែលអ្នកគួរដឹងពីការវិនិយោគប្រភេទផ្ទះលម្ហែកាយ៖
1- ភាពទាក់ទាញ និងសកម្មភាពកម្សាន្ត៖ ចំណុចដំបូងដែលអ្នកត្រូវដឹង ថាតើតំបន់នៃផ្ទះលម្ហែកាយនោះ មានភាពទាក់ទាញអ្វីខ្លះ។ ជាធម្មតា ភាពទាក់ទាញមានដូចជាទីតាំងនៅជិតតំបន់សមុទ្រ តំបន់ទឹកធ្លាក់ ឬទេសភាពព័ទ្ធជុំវិញដោយព្រៃភ្នំដែលអាចគយគន់សម្រស់ធម្មជាតិក្នុងការរំសាយអារម្មណ៍តានតឹង។ ក្រៅពីអំណោយផលទេសភាព ប្រភេទផ្ទះលម្ហែកាយខ្លះក៏មានការផ្តល់នូវសកម្មភាពកម្សាន្តមួយចំនួនផងដែរដូចជាអាងហែលទឹក ទីលានវាយកូនហ្គោល និងកន្លែងរត់ហាត់ប្រាណជាដើម។
2- ចំងាយពីទីក្រុងធំ៖ មុននិងទិញផ្ទះលម្ហែកាយអ្នកត្រូវពិចារណាទៅលើគោលបំណង ថាតើសម្រាប់ការសម្រាកលម្ហែកាយរយៈពេលយូរ ឬសម្រាប់សម្រាកលម្ហែកាយរៀងរាល់សប្តាហ៍បន្ទាប់ពីការងារដ៏មមាញឹកនៅក្នុងទីក្រុង។ ព្រោះប្រសិនបើ គោលបំណងសម្រាប់ការសម្រាករៀងរាល់ចុងសប្តាហ៍ នោះការធ្វើដំណើរដែលមានរយៈចំងាយជិត កាន់តែប្រសើរ។ ជាឧទាហរណ៍ ខេត្តកំពតដែលមានអំណោយផលអាកាសធាតុ និងសម្រស់ធម្មជាតិស្រស់ស្អាត សក្កិសមសម្រាប់ការអភិវឌ្ឍផ្ទះលម្ហែកាយ ហើយរយៈចម្ងាយពីភ្នំពេញដល់ខេត្តកំពតដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ អាចចំណាយពេលប្រហែលតែ ២ ទៅ ៣ម៉ោងប៉ុណ្ណោះ។
3- អស់បារម្មណ៍លើការចំណាយថ្លៃស្នាក់នៅ៖ នៅពេលដែលមានផ្ទះលម្ហែកាយផ្ទាល់ខ្លួន ដែលឋិតនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមណាមួយ លោកអ្នកប្រាកដណាស់ថាមិនចាំចាបាច់ខ្វាយខ្វល់លើថ្លៃចំណាយសម្រាប់ការស្នាក់នៅសណ្ឋាគារ ឬរីស៊តទៀតនោះទេ ទោះបីការសម្រាកកម្សាន្តនោះមានរយៈពេលវែង។ ដូច្នេះ លោកអ្នកគ្រាន់តែចំណាយលើមធ្យោយបាយការនៃការធ្វើដំណើរប៉ុណ្ណោះ។
4- ដាក់ជួល ឬអាចលក់យកចំណេញ៖ ផ្ទះលម្ហែ ក៏ដូចគ្នាទៅនឹងផ្ទះដែលយើងរស់នៅជាប្រចាំ (អចិន្ត្រៃយ៍) ផងដែរ។ ចំនុចដែលដូចគ្នានោះគឺ តម្លៃអចលនទ្រព្យនឹងមានការកើនឡើង ជាពិសេសផ្ទះលម្ហែមានទីតាំងនៅជិតមាត់សមុទ្រ និងជើងភ្នំ ដែលជាទូទៅលំនៅឋានលម្ហែកាយឋិតក្នុងទីតាំងបែបនេះ តែងមានតម្លៃកើនឡើងជានិច្ច។

ផ្ទះលម្ហែកាយបែបអ៊ឺរ៉ុបដំបូងគេរបស់គម្រោង Harmony Valley ក្នុងខេត្តកំពត កំពុងសម្រុកការសាងសង់បញ្ចប់តាមផែនការ