នៅពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ហើយប្រជាជនកាន់តែច្រើនឡើងមានជីវភាពធូរធារ តម្រូវការផ្ទះមិនមែនគ្រាន់តែសម្រាប់ជាទីជម្រកដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់មនុស្សទៀតទេ។ សម្រាប់អ្នកមានជីវភាពល្អ ផ្ទះគឺជាកន្លែងបង្កើនគុណភាពជីវិត ធ្វើឲ្យបែបបទនៃការរស់នៅល្អប្រសើរ ហើយកត្តានេះបានបង្កើតឲ្យមានការផ្គត់ផ្គងផ្ទះដើម្បីបម្រើគោលដៅថ្មីៗ។
មានការបែងចែកគោលបំណងប្រើផ្ទះជាបីប្រភេទដូចជា ផ្ទះអចិន្រ្តៃយ៍ ផ្ទះលម្ហែ និងផ្ទះវិនិយោគ។ ខាងក្រោមនេះគឺជាលក្ខណៈខុសគ្នាខ្លះនៃប្រភេទផ្ទះនីមួយៗដែលបណ្តាញពត៌មានអចលនទ្រព្យ Z1 News បានចងក្រងពីប្រភពផ្សេងៗមួយចំនួន៖
1- ផ្ទះអចិន្រ្តៃយ៍ (Primary Residence)៖ សំដៅទៅលើផ្ទះដែលបុគ្គលម្នាក់ ឬប្តីប្រពន្ធ ឬគ្រួសាររស់នៅជាប្រចាំ។ អចលនទ្រព្យនេះអាចជាផ្ទះជាប់ដី ខុនដូ ឬអាផាតមិនដែលទិញក្នុងគោលបំណងសម្រាប់ការរស់នៅអចិន្ត្រៃយ៍។ ការទិញផ្ទះប្រភេទនេះគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នាដូច្នេះពួកគេត្រូវសិក្សាស្វែងយល់ចំណុចជាច្រើនមុននិងសម្រចចិត្តទិញដូចជា ទីតាំង ប្រភេទផ្ទះ តម្លៃ និងប្រភពហិរញ្ញវត្ថុជាដើម។
2- ផ្ទះទីពីរ (Second Home): ជាផ្ទះបន្ថែមដែលទិញបន្ទាប់ពីផ្ទះទី១។ ផ្ទះទី២ ក៏អាចជាផ្ទះជាប់ដី ខុនដូ និងអាផាតមិនដែរ ប៉ុន្តែភាពខុសគ្នាមួយរវាងផ្ទះដំបូង និងផ្ទះទី២គឺរយៈពេលដែលយើងការរស់នៅ។ ផ្ទះទី២អាចនិងមានចំងាយឆ្ងាយពីផ្ទះទី១ ដែលទិញសម្រាប់ការសម្រាកកំសាន្តដែលអាចមានទីតាំងនៅតាមជើងភ្នំ នៅជិតសមុទ្រដែលម្ចាស់ផ្ទះទិញសម្រាប់លម្ហែចុងសប្តាហ៍ ឬវិស្សមកាលជាដើម។ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និន្នាការថ្មីនៃអចលនទ្រព្យប្រភេទនេះកំពុងមានការកើនឡើង។ ជាក់ស្តែងដូចជាគម្រោងអភិវឌ្ឍន៍វីឡាលំហែកាយ Forest Harmony មានវត្តមានក្នុងខេត្តកំពតកំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ប្រជាជនដែលមានជីវភាពធូរធារដែលទិញទុកសម្រាប់លម្ហែកាយ ក្រៅពីផ្ទះដែលមានស្រាប់។
3- ផ្ទះសម្រាប់វិយោគៈ ជាអចលនទ្រព្យដែលទិញក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូល ដែលមានដូចជាផ្ទះជួល ផ្ទះចាស់ដែលទិញយកមកជួសជុសហើយលក់ចេញ (fix-and-flip) ជាដើម។ ការទិញអចលនទ្រព្យសម្រាប់ការវិនិយោគគឺជាមធ្យោបាយមួយដ៏ប្រសើរសម្រាប់ការរកប្រាក់ចំណូលអកម្ម ប៉ុន្តែក៏អាចមានហានិភ័យខ្លះដែរ ដែលទាមទារឲ្យអ្នកវិនិយោគត្រូវសិក្សាយ៉ាងល្អិតល្អន់និងមានភាពឆ្លាតវៃក្នុងការវិនិយោគ៕