ក្រុមភ្នាក់ងារអចលនទ្រព្យពីសម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ Coldwell Banker បានក្លាយជាក្រុមចំណានជាងគេនៅអាមេរិកកាលពីឆ្នាំមុន ដោយសម្រេចការលក់អចលនទ្រព្យសុទ្ធតែប្រណិតៗ មានតម្លៃដល់ទៅជាង ១,២៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការវាយតម្លៃពីស្ថាប័ន REAL Trends។
លទ្ធផលនេះបង្ហាញថាក្រុមអ្នកជំនាញអចលនទ្រព្យពីក្រុមហ៊ុនល្បីៗប្រកបដោយវិជ្ជាជីវៈ នៅតែអាចសម្រេចកំណើនការលក់ល្អ បើទោះបីជាពិភពលោកកំពុងប្រឈមស្ថានភាពមិនអំណោយផលពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្តី ។
ក្រុមភ្នាក់ងារអចលនទ្រព្យរបស់ក្រុមហ៊ុន Coldwell Banker ដែលឈរលេខរៀងទី១នេះ មានឈ្មោះថា The Jills Zeder Group ហើយបានជាប់ឈ្មោះក្នុងចំណោមក្រុមភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលពីក្រុមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា ២៥០ នៅទូទាំងសហរដ្ឋអាមេរិក។ (ចុចទីនេះមើលតារាងនៃក្រុមភ្នាក់ងារអចលនទ្រព្យអាជីពមកពីក្រុមហ៊ុនផ្សេងៗគ្នា ដែលសម្រេចការលក់បានក្នុងឆ្នាំ២០២០)

ក្រុមភ្នាក់ងារអចលនទ្រព្យរបស់ក្រុមហ៊ុន Coldwell Banker ដែលមានឈ្មោះថា The Jills Zeder Group សម្រេចការលក់ច្រើនជាងគេនៅអាមេរិក
លោក Ryan Gorman ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Coldwell Banker Real Estate LLC បានថ្លែងថា៖ «សមិទ្ធិផលនេះជាសក្ខីភាពដែលបង្ហាញពីឯកទេស វិជ្ជាជីវៈ ព្រមទាំងការលះបង់កម្លាំងកាយ និងពេលវេលាយ៉ាងខ្ជាប់ខ្ជួនដើម្បីផ្តល់សេវាកម្ម ក្នុងនាមជាអ្នកប្រឹក្សាយោបល់ដ៏មានទំនុកចិត្តដល់អតិថិជន។» លោកបន្តថា៖ «ពិតជាស្ញប់ស្ញែងមែនទែន ដែលមានក្រុមការងារជាផ្នែកនៃគ្រួសាររបស់ Coldwell Banker។»
តាមទិន្ន័យរបស់ស្ថាប័ន REAL Trends បានបញ្ជាក់ថា គ្រាន់តែរយៈពេលជាង ៤ ខែ (១ មករា ដល់ ១១ ឧសភា) ឆ្នាំ២០២១ ក្រុមភ្នាក់ងារអចលនទ្រព្យអាជីព The Jills Zeder Group សម្រេចការលក់ក្នុងទំហំទឹកប្រាក់លើសពី ១ពាន់លានដុល្លាររួចទៅហើយ ដែលកត្តានេះទំនងអាចបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមានទំហំទឹកប្រាក់ច្រើនជាងគេប្រចាំឆ្នាំ ២០២១ នេះទៀត។
ក្រុមភ្នាក់ងារអចលនទ្រព្យរបស់ក្រុមហ៊ុន Coldwell Banker សុទ្ធតែជាអ្នកជំនាញ និងមានឯកទេសខាងលក់អចលនទ្រព្យតម្លៃរាប់លានដុល្លារ។ កត្តានេះឆ្លុះបញ្ជាំងពីទំនុកចិត្តលើម៉ាកយីហោរបស់ក្រុមហ៊ុន ដែលប្រមូលផ្តុំដោយភ្នាក់ងារជំនាញ និងប្រកបដោយវីជ្ជជីវៈខ្ពស់ ក្នុងការតំណាងឱ្យអ្នកទិញ និងអ្នកលក់ដល់ម្ចាស់ទ្រព្យដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិក។
ម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិមួយនេះក៏បានបើកការរិយាល័យរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជារួចហើយកាលពីខែសីហា ឆ្នាំ២០២០ ដោយប្រតិបត្តិការក្រោមឈ្មោះ Coldwell Banker Cambodia។ ក្រុមភ្នាក់ងារអចលនទ្រព្យជំនាញពី Coldwell Banker Cambodia ក៏បានសម្រេចប្រតិបត្តិការទិញ លក់ និងជួលអចលនទ្រព្យប្រណិតៗជាច្រើននៅកម្ពុជាផងដែរគិតមកទល់ពេលនេះ៕ (អានបន្ថែម)