សង្កាត់កន្ទោកក្លាយជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេក្នុងខណ្ឌកំបូល

ប៊ុនធឿន 22/July/2021 14:42
ទស្សនា
ចែករំលែក

សង្កាត់កន្ទោក ជាតំបន់​ដែលមានតម្លៃដីខ្ពស់​ជាងគេ បើធៀបនឹងសង្កាត់ផ្សេងៗទៀតក្នុងខណ្ឌកំបូល ដោយសារសង្កាត់នេះមានសកម្មភាព​នៃការធ្វើពាណិជ្ជកម្មច្រើនជាងគេ។ នេះបើតាមអ្នកឯកទេសដីធ្លី។

លោក អ៊ឹង  ប៊ុនហួត ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌកំបូល បានឱ្យ​ដឹងថា សង្កាត់នេះមានការអភិវឌ្ឍគម្រោងបុរីលំនៅឋានខ្នាតធំតួយ៉ាងដូចជាបុរីពិភពថ្មី និង​តំបន់សេដ្ឋកិច្ចពិសេស។

[ ចំណុចសំខាន់ៗទាំង ៤ នេះកំពុងធ្វើឲ្យការវិនិយោគដីធ្លីនៅខណ្ឌកំបូលកាន់តែទាក់ទាញ ]

លោក ប៊ុនហួត បានបញ្ជាក់ថា តម្លៃដីក្នុងសង្កាត់កន្ទោក អ្នកវិនិយោគអាចរកទិញបាន​ក្នុងតម្លៃទាបបំផុត ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ​និងខ្ពស់​បំផុត ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ​ចំណែកឯ សង្កាត់កំបូលវិញ ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេទី២បន្ទាប់ពីសង្កាត់កន្ទោក ដែលអ្នកវិនិយោគអាចរកទិញបានចាប់ពី ៥០០ ទៅ ៩០០ ដុល្លារក្នុងមួយមួយម៉ែត្រការ៉េ​។

[ អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលំនៅឋានក្នុងសង្កាត់ពីរនៅខណ្ឌកំបូល ]

យោងតាមអ្នកជំនាញអចលនទ្រព្យ​ ខណ្ឌកំបូលជាតំបន់ដែលមានសកម្មភាពទិញ-លក់ដីធ្លីមមាញឹកជាងគេ បើធៀបនឹងខណ្ឌនៅជាយរាជធានីភ្នំពេញដូចគ្នា។ ជាក់ស្តែងពេញមួយឆ្នាំ២០២០ ការទិញលក់ដីធ្លីក្នុងខណ្ឌកំបូលមានចំនួនប្រមាណជិត​ ៦០០ ប្រតិបត្តិការ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង