ពិធីការនីដ៏មានប្រជាប្រិយភាពក្លាយជាទូតសុឆន្ទៈគម្រោងវីឡាលម្ហែកាយ Harmony Valley ក្នុងខេត្តកំពត

Bunthoeun Chhut 22/July/2021 14:00
ចែករំលែក

ភ្នំពេញ៖ ពិធីការនីដ៏ល្បីនៅក្នុងប្រទេសកម្ពុជា អ្នកនាង ខៀវ សានសាណា បានក្លាយជាទូតសុឆន្ទៈសម្រាប់គម្រោង HARMONY VALLEY ដែលជាគម្រោងវីឡាលម្ហែកាយ​ប្រណិតដំបូងគេបង្អស់នៅក្នុងខេត្ត​ទេសចរណ៍តំបន់ឆ្នេរកម្ពុជាគឺខេត្តកំពត។

លោក Seraj Sutton នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ដែលទទួលសិទ្ធលក់ផ្តាច់មុខរបស់គម្រោង HARMONY VALLEY បានមានប្រសាសន៍ថា ការដែលមានពិធីការនី​ទូរទស្សន៍ដ៏ល្បីល្បាញដូចជាអ្នកនាងសានសាណាជា​អ្នកតំណាងដល់គម្រោងវីឡាលម្ហែកាយប្រណិតនេះ​ គឺជាគុណសម្បត្តិដ៏ធំសម្រាប់គម្រោងនេះដើម្បីទទួលបានភាពជោគជ័យបន្ថែមទៀត។

លោកបានបន្តថា៖ «​អ្នកនាងសានសាណាមិនត្រឹមតែជាពិធីការនីដ៏​ល្បីប៉ុណ្ណោះទេ ប៉ុន្តែអាជីពនិងសមិទ្ធផលរបស់នាងក៏គួរឱ្យចាប់អារម្មណ៍ផងដែរ»។ លោកបន្តថា៖«យើងសង្ឃឹមថា ពេលដែលអ្នក​នាងបានក្លាយជា​ទូតសុឆន្ទៈរបស់ HARMONY VALLEY ​នឹងធ្វើឱ្យគម្រោងរបស់យើងកាន់តែល្បីនៅលើទីផ្សារនិងកាន់តែទាក់ទាញក្នុងចំណោមអតិថិជនសក្តានុពលរបស់យើង»។ បើតាមលោក Sutton គំនិតនៃការអភិវឌ្ឍផ្ទះវីឡាលម្ហែកាយ មានប្រជាប្រិយភាពខ្លាំងនៅបស្ចិមប្រទេសហើយបច្ចុប្បន្ននេះប្រជាជនកម្ពុជានិងជនបរទេស​​ក៏អាចទទួលបានការរស់នៅដ៏ប្រណិតបែបនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាតនេះផងដែរ។

គម្រោង HARMONY VALLEY នេះគឺជាការអភិវឌ្ឍដែលមានការរចនាចម្រុះទាំងរចនាបថ និងសោភ័ណភាព។ លោកបានបន្តថា៖ «យើងកំពុងតែបង្កើតសហគមន៍បែបអភិជន»។

គម្រោង Harmony Valley​ ត្រូវបានសាងសង់លើផ្ទៃដី ៩៧ ហិចតា ដែលរួមមានគម្រោង៧ផ្សេងទៀតដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY , EDEN HARMONY, HILLTOP HARMONY និង LIVING HARMONY។

អ្នកនាង ខៀវ សានសាណា ដែលទើបតែត្រូវបានជ្រើសរើសជាទូតសុឆន្ទៈរបស់គម្រោង HARMONY VALLEY បានលើកឡើងថា ប្រជាជនកម្ពុជាដែលមានជីវភាពបង្គួរ និង​ខ្ពស់ កំពុងតែរីករាយចំពោះកំណើននៃប្រាក់ចំណូលរបស់ពួកគេ ហើយក៏​ចង់មានរបៀបរស់នៅបែបប្រទេសអភិវឌ្ឍន៍​ដើម្បី​សម្រាកកំសាន្តជាមួយក្រុមគ្រួសាររបស់ពួកគេនៅក្នុងផ្ទះលម្ហែ​ផ្ទាល់ខ្លួន ហើយចំណាយពេលប្រកបដោយគុណភាពនេះជាមួយមនុស្សជាទីស្រឡាញ់នៅក្នុងសហគមន៍បែបអភិជន។

អ្នកនាងថ្លែង​ថា៖«ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយណាស់ដែលបានចូលរួមជាមួយគម្រោង HARMONY VALLEY ដែលជាគម្រោងអភិវឌ្ឍន៍វីឡាលំហែកាយបែបអឺរ៉ុបដ៏អស្ចារ្យមួយនៅក្នុងខេត្តកំពត»។ អ្នកនាងបន្តថា៖«​ខ្ញុំមានកិត្តិយសក្នុងការផ្សព្វផ្សាយគម្រោងនេះទៅកាន់អតិថិជនសក្តានុពលរបស់យើងដែលមើលឃើញពីគុណ​តម្លៃនៃការទិញវីឡាប្រណីតនេះ និងការចំណាយពេលវេលាប្រកបដោយគុណភាពជាមួយក្រុមគ្រួសាររបស់ពួកគេនៅ HARMONY VALLEY សម្រាប់ការសម្រាកលម្ហែ​កាយ និងការកម្សាន្ត»​។

យោងតាមអ្នកនាង សានសាណា លក្ខណៈពិសេសមួយចំនួនរបស់គម្រោងនេះរួមមាន៖ ទីលានវាយកូនហ្គោល ទីលានបាល់ទាត់ ទីលានវាយកូនបាល់ អាងហែលទឹក កន្លែង​ស្ទូចត្រី ទីលានដើរនិងរត់ហាត់ប្រាណ ក្លឹប​កម្សាន្ត មជ្ឈមណ្ឌលសន្និសីទ ហាងកាហ្វេ ផ្សារទំនើបសហគមន៍ និង គ្លីនិកវេជ្ជសាស្ត្រ។ ល។ ដំ

ណាក់កាលដំបូងរបស់គម្រោង HARMONY VALLEY គឺគម្រោង FOREST HARMONY ត្រូវបានលក់អស់ក្នុងរយៈពេលដ៏ខ្លី។ ចំណែកឯដំណាក់កាលទី ២ និងទី ៣ គឺគម្រោង GOLF HARMONY និង RESIDENCE HARMONY ដែលកំពុងអភិវឌ្ឍលើផ្ទៃដី ២៧.៣ ហិចតា នឹងត្រូវដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ ២០២១ ខាងមុខ ដែលនិងមានទីលានវាយកូនហ្គោលដំបូងគេក្នុងខេត្តកំពត រួមជាមួយគម្រោងវីឡានិងខុនដូ នៅក្នុងទឹកដីដែលព័ទ្ធជុំវិញទៅដោយទេសភាពពណ៌បៃតងដ៏ស្រស់ស្អាត៕

 

 

 

 

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង