ចំនួនទុនវិនិយោគពីវិស័យអចលនទ្រព្យ តែងរួមចំណែកយ៉ាងសំខាន់ដល់កំណើនទុនវិនិយោគផ្ទាល់ពីបរទេស (FDIs) មកកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំរបស់ ធនគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងចំណោម FDIs សរុបជាង ៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំណែកដល់ទៅ ១៧ ភាគរយ។
តើហេតុអ្វីវិនិយោគិនបរទេសដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា?
អ្នកជំនាញអចលនទ្រព្យពីររូបគឺលោក ច្រឹក សុខនីម និងអ្នកស្រី ហ្រ្គែស រចនីហ្វុង និងចូលរួមបកស្រាយពីប្រធានបទនេះនៅថ្ងៃចន្ទទី ១៩ ខាងមុខ។
សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ចាប់ពីម៉ោង ១២៖៣០ នាទី ដល់ម៉ោង ១៣៖៣០ នាទី រសៀលតាមរយៈ Facebook Page Z1News និង Facebook Page ៤ ទៀត។