ទីផ្សារដីធ្លី៥កន្លែងក្នុងខេត្តកំពង់ចាម ដែលអ្នកវិនិយោគគួរដឹង

Bunthoeun Chhut 14/July/2021 16:33
ចែករំលែក

កំពង់ចាម៖ ទីតាំងចំនួន៥ ក្នុងខេត្តកំពង់ចាម ដែលអ្នកវិនិយោគអាចពិចារណាដើម្បីទិញទុកចំណេញ ឬអភិវឌ្ឍន៍គម្រោងផ្សេងៗ ដោយសារតំបន់ទាំងនេះស្ថិតនៅតាមបណ្តោយផ្លូវគមនា​គមន៍សំខាន់ៗក្នុងខេត្តនេះ។

យោងតាមអ្នកឯកទេសដីធ្លីខេត្តកំពង់ចាម តំបន់ទាំងប្រាំនេះមានដូចជាផ្លូវ​ជាតិលេខ ៧, ផ្លូវជាតិលេខ ៧១, ស្រុកបាធាយ និងស្រុកជើងព្រៃ ដែលស្រុកទាំងពីរនេះស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ និងផ្លូវព្រះសីហនុក្នុងក្រុងកំពង់ចាម។

លោក វេង វីរៈ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា​ ទីតាំងដីខ្លះនៅតំបន់ខាងលើ អ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃទាបបំផុត ១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងខ្ពស់បំផុត​ ១ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីក្នុងតំបន់ទាំង ៥មានដូចខាងក្រោម៖

១ _ ផ្លូវជាតិលេខ ៧ ដែលគិតតែ​តំបន់ក្នុងក្រុងកំពង់ចាមមានតម្លៃចន្លោះពី ៧០០ ដុល្លារ ទៅ ១ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​

២_ តំបន់ក្រៅក្រុងកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ ៧ មានតម្លៃដីចន្លោះពី ២៥០ ទៅ ៤០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។​

៣_ ផ្លូវព្រះសីហនុ (មាត់ទន្លេ) ស្ថិតក្នុងក្រុងកំពង់ចាម មានតម្លៃដីចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។​

៤_ ផ្លូជាតិលេខ​ ៧១​ ដែលគិតពីចំនុចរង្វង់មូលត្រើង ខេត្តកំពង់ចាម ឆ្ពោះទៅដល់ផ្សារ​កំពង់ថ្ម ខេត្តកំពង់ធំ មានតម្លៃដី ៥០ ដុល្លារ ទៅ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

៥ _ស្រុកបាធាយ និងស្រុកជើងព្រៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ មានតម្លៃ​ចន្លោះពី ១០ ដុល្លារ ទៅ ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង