៥ខែឆ្នាំ២០២១ កម្ពុជាសម្រេចការនាំចេញក្នុងទំហំទឹកប្រាក់ជិត ៦ ពាន់លានដុល្លារ

Bunthoeun Chhut 12/July/2021 17:15
ចែករំលែក

ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបង្ហាញសញ្ញាវិជ្ជមានក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ​ ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ជិត​ ៦ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។​

ទឹកប្រាក់នេះ កើនឡើង ១,៦ ភាគរយ ធៀបនឹងរយៈពេល៥ខែដូចគ្នាកាលពីឆ្នាំ២០២០។

របាយការណ៍ក្រសួង​សេដ្ឋកិច្ចដែលទើបចេញផ្សាយនាពេលថ្មីៗនេះ​ បានបង្ហាញថា ផលិតផល​កង់ គ្រឿងបង្គុំអេឡិចត្រូនិច និងទំនិញផលិតផលកសិ​កម្មផ្សេងទៀតបានជួយយឹតយោងនៃការនាំចេញរបស់កម្ពុជា ស្របពេលការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដែលធ្លាប់ជាមុខជាទំនិញសំខាន់របស់កម្ពុជា បន្តធ្លាក់ចុះ។

របាយការបញ្ជាក់ថា៖ «កង់ និងទំនិញផ្សេងៗបានបន្តរក្សាកំណើនវិជ្ជមាន គួបផ្សំនឹងការធ្លាក់ចុះតិតចតួចនៃផលិតផលវាយនភណ្ឌ បានធ្វើឱ្យការនាំចេញសរុបកើនឡើង។» ប្រភពដដែលបានបន្ថែមថា​ ការនាំចេញកង់បានកើនឡើង ៣១ ភាគរយ ដែលជាកំណើននៃការនាំចេញច្រើនជាងគេ ធៀបទំនិញផ្សេងៗទៀត។ (មើលក្រាហ្វិក) 

តាមរបាយការណ៍ ទីផ្សារអាមេរិក អ៉ឺរ៉ុប និងចិន ជាទិសដៅ​ធំជាងគេក្នុងការនាំចេញរបស់កម្ពុជា ។ គ្រាន់តែទីផ្សារអាមេរិកមានចំណែកដល់ទៅ៣៩ ភាគរយ អ៉ឺរ៉ុបជិត ២០ ភាគរយ ស្របពេលទីផ្សារចិនមានចំណែក ៩ ភាគរយ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង