ក្រុមហ៊ុន Century 21 Real Estate LLC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទទួលបានចំណាត់ថ្នាក់ទី៧ ជាក្រុមហ៊ុនដែលមានម៉ាកយីហោពង្រីកប្រតិបត្តិការអាជីវកម្មច្រើនជាងគេ ក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោកសរុប ២០០ ក្រុមហ៊ុនប្រចាំឆ្នាំ២០២១។ នេះបើតាមការវាយតម្លៃពីទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Entrepreneur។
តាមការវាយតម្លៃពីក្រុមអ្នកជំនាញទស្សនាវដ្តី Entrepreneur បានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២១នេះ ផ្អែកលើចំនួននៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗនៅទូទាំងពិភពលោកគិតត្រឹមខែកក្កដា ឆ្នាំ២០២០ និងការវាយតម្លៃទៅលើកត្តាផ្សេងៗទៀតដូចជា ការពង្រឹងកេរ្តិ៍ឈ្មោះ ឬម៉ាកយីហោក្រុមហ៊ុន ភាពរឹងមាំ និងស្ថេរភាពហិរញ្ញវត្ថុក្រុមហ៊ុនជាដើម។
ម៉ាកយីហោក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់ពិភពលោកនេះ សុទ្ធសឹងជាក្រុមហ៊ុនដែលលក់សិទ្ធិធ្វើអាជីវកម្ម (ឬហៅថា Franchise) តាមប្រភេទវិស័យ និងសេវាកម្មផ្សេងៗគ្នា។ ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់ទី១ ដល់ទី៦ ជាប្រភេទអាជីកម្មក្នុងវិស័យ ម្ហូបអាហារ មានដូចជា McDonald’s KFC និង Pizza Hut ជាដើម។ ម៉ាកយីហោ Pizza Hut នឹងបើកដំណើរការនៅកម្ពុជាឆាប់ៗនេះ។
បើគិតតែវិស័យអចលនទ្រព្យ មានតែម៉ាកយីហោ Century 21 ប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ទី១ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនច្រើនជាងគេនៅលើពិភពលោក។ ជាក់ស្តែង បើតាមទិន្ន័យទស្សនាវដ្តី Entrepreneur គិតត្រឹមឆ្នាំ២០២០ ក្រុមហ៊ុន Century 21 Real Estate លក់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន ១១ ៤៣៥ ក្រុមហ៊ុន ទាំងនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅលើពិភពលោក ។ (សូមមើលតារាងទិន្ន័យ)

ម៉ាកយីហោ Century 21 ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលៗលើពិភពកលោកដែលបានពង្រីកប្រតិបត្តិការអាជីវកម្មច្រើនជាងគេ។ ទិន្ន័យ Entrepreneur
ម៉ាកយីហោក្រុមហ៊ុននេះក៏កំពុងរួមចំណែកដ៏សំខាន់ដល់វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ ដែលបានបើកដំណើរការតាមរយៈក្រុមហ៊ុន Century 21 Cambodia។ បច្ចុប្បន្នក្រុមហ៊ុននេះ បានសម្រេចលក់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន ២៣ ក្រុមហ៊ុននៅកម្ពុជា។ យីហោក្រុមហ៊ុន Century 21 កំពុងដំណើរការនៅគ្រប់តំបន់នៅកម្ពុជា ដោយរួមមាន ១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្តទូទាំងប្រទេស។
សូមជម្រាបដែរថា ក្រុមហ៊ុន Century 21 Cambodia បានទទួលពានរង្វាន់ជា ក្រុមហ៊ុនមានកេរ្ត៍ឈ្មោះ (ឬម៉ាកយីហោ) ឆ្នើមជាងគេបំផុតក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ ២០២០ របស់ទស្សនាវដ្តី The Global Economics មានមូលដ្ឋាននៅអង់គ្លេស។ (ចុចអានបន្ត)