ផ្ទះទិញទុកចោលមិនប្រើប្រាស់នឹងត្រូវជាប់ពន្ធ

Bunthoeun Chhut 06/July/2021 16:00
ចែករំលែក

អគ្គនាយដ្ឋានពន្ធដារក្រុងហាណូយប្រទេសវៀតណាមកាលពីថ្មីៗនេះ បានប្រកាសពីការយកពន្ធថ្មីលើអចលនទ្រព្យជាសំណង់លំនៅដ្ឋាន សម្រាប់ផ្ទះដែលទិញទុកមិនប្រើប្រាស់។

អាត្រាពន្ធនេះមានចន្លោះពី ៥ ទៅ ១០ ភាគរយ នៃតម្លៃអចលនទ្រព្យដែលជាប់កាតព្វកិច្ច ក្នុងគោលដៅបង្ការការទិញទុកយកចំណេញ។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Investment Review បានឱ្យដឹងថា លំនៅដ្ឋានដែលទុកចោលមិនបានប្រើប្រាស់រយៈពេលយ៉ាងហោចណាស់ ៣ ខែ នឹងត្រូវបង់ពន្ធ៥ ភាគរយ ហើយប្រសិនបើលំនៅដ្ឋាននោះទុកចោលរយៈពេលមួយឆ្នាំ ឬលើសពីនេះនឹងត្រូវបង់ពន្ធចំនួន ១០ ភាគរយនៃតម្លៃលំនៅដ្ឋាននោះ។

វិធានការដាក់ចេញក្នុងការយកពន្ធលើអចលនទ្រព្យប្រភេទនេះធ្វើឡើងបន្ទាប់ពីមានមតិស្នើពីនាយករដ្ឋមន្រ្តី វៀតណាម ដើម្បីឱ្យមានការកែសម្រួល និងពិនិត្យឡើងវិញពីទីផ្សារអចលនទ្រព្យ ក្នុងការគ្រប់គ្រងលំហូរនៃវិនិយោគលើអចលនទ្រព្យមិនបានប្រើប្រាស់ ដោយទុកចោលរង់ចំាឡើងថ្លៃ (speculation)៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង