តើ Agent, Broker និង Realtor ខុសគ្នាយ៉ាងដូចម្តេច?

ហ៊ គីមសាយ 06/July/2021 12:10
ទស្សនា
ចែករំលែក

Real Estate Agent, Real Estate Broker និង Realtor គឺជាភ្នាក់ងារសំខាន់ក្នុងជំនួញអចលនទ្រព្យ ដែលជាទូទៅមាន​មុខងារ​ស្រដៀ​ងគ្នា។ ​តែ​អត្ថន័យនៃភ្នាក់ងារនីមួយៗ មាន​ភាពខុសគ្នាខ្លះៗ។

ខាងក្រោមនេះគឺជាការពន្យល់របស់ក្រុមហ៊ុន Century 21 សហរដ្ឋអាមេរិក​ពី​និយមន័យនៃមុខងារនីមួយៗ៖

Real Estate Agent: ភ្នាក់ងារអចលនទ្រព្យសំដៅលើ​បុគ្គលដែលឆ្លងកាត់ការបណ្តុះបណ្តាល និងបានបញ្ជាក់វិញ្ញាបនបត្រត្រឹមត្រូវ​ពីស្ថាប័នជំនាញ។ ភ្នាក់ងារអចលនទ្រព្យភាគច្រើន ធ្វើការឲ្យក្រុមហ៊ុន​អចលនទ្រព្យ ហើយទទួលបានកម្រៃជើងសារ។ Real Estate Agent ជាតំណាងឲ្យអ្នកលក់ និង​អ្នកទិញ។ ពីខាងអ្នកលក់ ភ្នាក់ងារអចលនទ្រព្យ គឺជាអ្នកប្រឹក្សាដ៏ល្អដើម្បីសម្រេចដាក់ថ្លៃលក់ប៉ុន្មាន? ពួកគេអាចផ្តល់ព័ត៌មានថាតើតម្លៃផ្ទះនៅតំបន់ផ្សេងលក់ប៉ុន្មាន ហើយអាចជួយកំណត់ថ្លៃលក់បានសមរម្យ។ ភ្នាក់ងារអចលនទ្រព្យ អាចធ្វើការបង្ហាញពីអចលនទ្រព្យទៅកាន់អ្នកទិញបានល្អជាងម្ចាស់ទ្រព្យខ្លួនឯងផ្ទាល់។

Real Estate Broker: គឺ​ជាអ្នកជំនាញអចលនទ្រព្យដែលទទួលបានការយល់ដឹង​អំពីច្បាប់ និងការគ្រប់គ្រងអចលនទ្រព្យបន្ថែមពីលើការបណ្តុះបណ្តាលផ្សេងៗមុននិងទទួលបានអាជ្ញាប័ណ្ឌជាភ្នាក់ងារអចលនទ្រព្យ។ ខុសពីភ្នាក់ងារអចលនទ្រព្យទូទៅ (Real Estate Agent) Broker អាចធ្វើការដោយឯករាជ្យ​ ដែលពួកគេអាចជួលក្រុមភ្នាក់ងារអចលនទ្រព្យដទៃទៀត (Real Estate Agent) ដើម្បីធ្វើការជាមួយ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។

A Realtor: ជាភ្នាក់ងារអចលនទ្រព្យដែលជាសមាជិកនៃសមាគមភ្នាក់ងារអចលនទ្រព្យជាតិ (National Association Realtors) ។ ភ្នាក់ងារប្រភេទនេះត្រូវប្រកាន់ភ្ជាប់​ក្រមសីលធម៌ខ្ពស់ ព្រោះច្បាប់ទម្លាប់ផ្សេងៗត្រូវបានតាក់តែងដោយសមាគមដែលភ្នាក់ងារត្រូវតែអនុវត្ត។

Realtor គឺជាអ្នកជំនាញដែលធ្វើការសម្រាប់អ្នកទិញនិងអ្នកលក់ដើម្បីជួយក្នុងការលក់អចលនទ្រព្យ។ ពួកគេក៏ជាឈ្មួញកណ្តាល ឬក៏ជាភ្នាក់ងារ​អចលនទ្រព្យ​។ អត្ថប្រយោជន៍មួយសម្រាប់អតិថិជនដែលជ្រើសរើសធ្វើការជាមួយភ្នាក់ងារប្រភេទនេះគឺលទ្ធភាពចូលទៅកាន់បញ្ជីសេវាកម្ម ដែលផ្តល់ព័ត៌មានអំពីអចលនទ្រព្យដាក់លក់របស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើន។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានលើកឡើងនៅក្នុងកម្មវិធីកិច្ចពិភាក្សាប្រចាំសប្តាហ៍របស់ Z1 News ថាចំពោះអ្នកដែលចង់ទិញ-លក់ ឬវិនិយោគលើអចលនទ្រព្យ គួរគប្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យណាដែលមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ខ្ពស់ ដែលចេញពីក្រុមហ៊ុនដែលមានម៉ាកយីហោត្រឹមត្រូវដូចជាក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុនមានម៉ាកយីហោមកពីសហរដ្ឋអាមេរិក។

រាល់ភ្នាក់ងាររបស់ក្រុមហ៊ុននេះសុទ្ធតែទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញដែលមានបទពិសោធន៍នៅក្នុងវិស័យនេះជាច្រើនឆ្នាំផងដែរ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង