តំបន់ណាខ្លះមានតម្លៃដីទាបជាងគេក្នុងខណ្ឌព្រែកព្នៅ?

Bunthoeun Chhut 05/July/2021 17:55
ចែករំលែក

សង្កាត់ចំនួនពីរក្នុងខណ្ឌព្រែកព្នៅ មាន​តម្លៃដីទាបជាងគេធៀបនឹងសង្កាត់ផ្សេងទៀត​ក្នុងខណ្ឌនេះ ដែល​ទីតាំងខ្លះមានតម្លៃក្រោម១០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។

អ្នកជំនាញអចលនទ្រព្យធ្លាប់បញ្ជាក់ថា ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុងអាចទទួលបាន​ចំណេញខ្ពស់ ដោយសារ​ការទិញក្នុងតម្លៃទាប​លក់ចេញក្នុងតម្លៃខ្ពស់ ព្រោះ​ការអភិវឌ្ឍន៍ និងការពង្រីកទីក្រុង។

តាមទិន្ន​ន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌព្រែកព្នៅ បានបង្ហាញថា​  សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ជាតំបន់ដែលមានតម្លៃដីទាបជាងគេក្នុងខណ្ឌនេះ។ តាមទិន្នន័យ អ្នកវិនិយោគអាចរកទិញដីក្នុងសង្កាត់ពន្សាំង ក្នុងតម្លៃចន្លោះពី ៨០ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯសង្កាត់ពញាពន់វិញ អាចរកទិញបានក្នុងតម្លៃចន្លោះពី ១៣០ ទៅ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​

ជាក់ស្តែង ទីតាំងដីមួយកន្លែងក្នុងសង្កាត់ពញាពន់ ដាក់លក់តាមរយៈក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌព្រែកព្នៅ ដែលម្ចាស់ដីដាក់លក់ក្នុងតម្លៃ ៣៨០ ដុល្លារក្នុងមួយម៉ែត្រការ។

ទីតាំងដីដាក់លក់ និងតារាងតម្លៃដីប្រៀបធៀបបន្ទាប់ពីវាយតម្លៃ, តម្លៃសិក្សានិងកំណត់ដោយប្រធានសាខា និងតម្លៃដាក់លក់ពីម្ចាស់ទ្រព្យ

កញ្ញា ស៊ុន ហុងម៉ីលី  ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ទីតាំងដីខាងលើមានទំហំ ១ ០៥៣ ម៉ែត្រការ៉េ​ ដែលទីតាំងដីនេះមានអំណោយផលល្អសម្រាប់ការសាងសង់ឃ្លាំង ឬផ្ទះល្វែង។​

បើតាមកញ្ញា ហុងម៉ីលី ទីតាំងដីនេះអាចលក់បានក្នុងតម្លៃ ២៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីមានការវាយតម្លៃដោយក្រុមហ៊ុនជំនាញ Vtrust Appraisal ហើយតាមការសិក្សាផ្ទាល់របស់កញ្ញាទីតាំងដី​នេះអាចលក់បាន ៣២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង​មានឱកាស​ទទួលបានផលចំណេញរហូតដល់ទៅ ៣៥ ភាគរយ នៅរយៈពេលបីឆ្នាំខាងមុខ។

សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ស្ថិតក្នុងចំណោមសង្កាត់ទាំង ៥ក្នុងខណ្ឌព្រែព្នៅ។ សង្កាត់បីផ្សេងទៀតរួមមាន សង្កាត់ព្រែកព្នៅ សង្កាត់គោករកា និងសង្កាត់សំរោង។ កញ្ញា ហុងម៉ីលី បានបញ្ជាក់ថា សង្កាត់ព្រែកព្នៅ មានតម្លៃដីខ្ពស់ជាងគេ ដែលមានតម្លៃចន្លោះពី ៣៥០ ទៅ ២ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង