សង្កាត់ចំនួនបួនក្នុងខណ្ឌដូនពេញមានតម្លៃដីខ្ពស់ជាងគេ

Bunthoeun Chhut 02/July/2021 10:41
ចែករំលែក

សង្កាត់សំខាន់ៗ ចំនួន៤ក្នុងខណ្ឌដូនពេញមានតម្លៃដីខ្ពស់ជាងគេ ដោយសារស្ថិតក្នុងតំបន់មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកជាងគេនៃរាជធានីភ្នំពេញ ។

យោងតាមតម្លៃដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌដូនពេញ បានបង្ហាញថា សង្កាត់ចតុមុខ សង្កាត់ផ្សារកណ្តាលមួយ ផ្សារថ្មីពីរ និង ផ្សារថ្មីមួយ ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេក្នុងខណ្ឌនេះ ហើយទីតាំងដីខ្លះមានតម្លៃដីកើនដល់ជាង ១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

តាមទិន្ន័យ សង្កាត់ចតុមុខ និងសង្កាត់ផ្សារកណ្តាលមួយ មានតម្លៃដីប្រហាក់ប្រហែលគ្នាដែលមានតម្លៃដីទាបបំផុត ៥ ៥០០ ដុល្លារ និងខ្ពស់បំផុត ៨ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

– សង្កាត់ ផ្សារថ្មីពីរ មានតម្លៃទាបបំផុត ៥ ៥០០ ដុល្លារ និងខ្ពស់បំផុត ៩ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

– សង្កាត់ផ្សារថ្មីមួយវិញ ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេបំផុតក្នុងខណ្ឌដូនពេញ ដែលសង្កាត់នេះមានតម្លៃដីទាបបំផុត ៦ ៥០០ ដុល្លារ និងខ្ពស់បំផុត ១ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

ចំណែកឯសង្កាត់ ជ័យជំនះមានតម្លៃដីទាបជាងគេក្នុងខណ្ឌនេះ ដែលមានតម្លៃទាបបំផុត ៤ ៥០០ ដុល្លារ និងខ្ពស់បំផុត ៦ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង