លោក Robert Kouk ជាអ្នកជំនួញអចលនទ្រព្យជើងចាស់ និងមានទ្រព្យសម្បត្តិច្រើនជាងគេនៅម៉ាឡេស៊ី

Bunthoeun Chhut 15/June/2021 16:05
ចែករំលែក

លោក Robert Kouk ជាអ្នកជំនួញអចលនទ្រព្យជើងចាស់​ និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រទេសម៉ាឡេ​ស៊ី ដែលគិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ លោកមានទ្រព្យសម្បត្តិរហូតដល់ទៅ ១២,៤ ពាន់លានដុល្លារអាមេរិក។ នេះ​បើតាមទស្សនាវដ្តី Forbes។

ទស្សនាវដ្តី Forbes បានកត់ត្រាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅ​ប្រទេសម៉ាឡេស៊ីចំនួន ៥០ រូបប្រចាំឆ្នាំ២០២១ ដោយក្នុងនោះលោក Robert Kouk ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេ ហើយទ្រព្យសម្បត្តិរបស់​លោកភាគច្រើនបានមកពីវិស័យអចលនទ្រព្យ។

ក្នុងឆ្នាំ ២០២១នេះ លោក Robert Kouk មានវ័យ ៩៧ ឆ្នាំហើយ។ លោកគឺជាម្ចាស់ក្រុមហ៊ុន Kouk Group ដែលជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារ អចលនទ្រព្យ និងដូងប្រេង។ ម៉ាកយីហោសណ្ឋាគារលំដាប់អន្តរជាតិ Shangri-La Hoels and Resort ត្រូវបានបង្កើតឡើងដោយលោក Robert Kouk ក្នុងឆ្នាំ១៩៧១ ហើយបច្ចុប្បន្នម៉ាកយីហោសណ្ឋាគារនេះក៍មានវត្តមាននៅកម្ពុជា​ផងដែរ។ សណ្ឋាគារនេះស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងសាងសង់ ហើយរំពឹងបើកដំណើរការក្នុងឆ្នាំ២០២១នេះ។ ​

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេទី២នៅប្រទេសម៉ា​ឡេស៊ីគឺលោក Quek Leng Chan ដែលមានទ្រព្យសម្បត្តិដល់ទៅ ៩,៧ ពាន់លានដុល្លារអាមេរិក។ លោក Quek ជាអ្នកជំនួញអចលនទ្រព្យ និងធនាគារ។ ចំណែកឯមហាសេដ្ឋីទី៥០ គឺ​លោក Kong Pak Lim មានទ្រព្យសម្បត្តិសរុប ៣១៥ លានដុល្លារអាមេរិក​។ មុខជំនួញចម្បងរបស់លោក Kong គឺ​អចលនទ្រព្យ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Robert Kouk
ពាក្យទាក់ទង