ភ្នំពេញ៖ ភ្នាក់ងារអចលនទ្រព្យអាជីពតែងមានវិធីសាស្រ្ត និងតិចនិចផ្សេងៗគ្នាក្នុងការកសាងទំនុកចិត្តដល់ម្ចាស់ទ្រព្យ និងវិនិយោគិន ស្របពេលទីផ្សារកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ ក្នុងចំណោមកិច្ចការជាច្រើន ការកំណត់ថ្លៃអចលនទ្រព្យឲ្យបានត្រឹមត្រូវតាមទីផ្សារគឺជាកត្តាសំខាន់ដែលអាចឲ្យម្ចាស់ទ្រព្យ និងអ្នកទិញផ្តល់ទំនុកចិត្តកាន់តែខ្លាំង។
ឆ្លើយតបនឹងការសាកសួរពីបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ពីគន្លឹះសំខាន់ៗក្នុងការចរចារតម្លៃជាមួយអ្នកលក់ និងអ្នកទិញអចលនទ្រព្យ ប្រធានសាខាជាច្រើនរូបរបស់ក្រុមហ៊ុន Century 21 Zillion Holdingដែលជាក្រុមហ៊ុនឯកទេសខាងទិញ លក់ និងជួលដីធ្លី បានបញ្ជាក់ថាពួកគេកំពុងអនុវត្តន៍វិធីសាស្រ្តសំខាន់ពីរដើម្បីបង្កើនទំនុកចិត្តអតិថិជនពេលនិយាយដល់ការកំណត់ថ្លៃ។

ពីឆ្វេងទៅស្តាំ – អ្នកនាង យិន រ៉ានី, កញ្ញា ស៊ុន ហុងម៉ីលី, អ្នកនាង ម៉ាន់ កណិកា, និងលោក អ៊ឹម សេងហួរ
វិធីសាស្រ្តសំខាន់ៗទាំងពីរនោះរួមមាន ការវិភាគតម្លៃដោយខ្លួនឯងឲ្យបានត្រឹមត្រូវតាមរយៈការស្រាវជ្រាវ និងគណនាតាមរូបមន្តស្តង់ដារច្បាស់លាស់ និងការបង្ហាញតម្លៃអចលនទ្រព្យពីក្រុមហ៊ុនវាយតម្លៃដែលធ្វើឡើងតាមកម្មវិធីតាមបច្ចេកវិទ្យា។
[Vtrust AppraisalនិងCBC សហការផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា]
អ្នកនាង ម៉ាន់ កណិកា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ ដែលបានសម្រេចការលក់ជាបន្តបន្ទាប់ក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩ បានបញ្ជាក់ថាអ្នកស្រីតែងចុះស្រាវជ្រាវដោយផ្ទាល់នឹងប្រឹក្សាយោបល់ជាមួយម្ចាស់ទ្រព្យតាមការប្រៀបធៀបតម្លៃទីផ្សារ CMA (Comparative Market Analysis) និងបង្ហាញតម្លៃពីកម្មវិធី Indication Plus ដែលធ្វើឡើងពីក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យជំនាញ។
អ្នកស្រីបន្តថា៖«នៅពេលដែលយើងជម្រាបពីការធ្វើ CMA របស់យើងនៅតំបន់ហ្នឹង អតិថិជនខ្លះក៏ទទួលយក អតិថិជនខ្លះទៀតក៏មិនទទួលយក»។ អ្នកស្រីពន្យល់ថា តែបច្ចុប្បន្នអ្នកស្រីកំពុងប្រើប្រាស់កម្មវិធីវាយតម្លៃថ្មីមួយគឺ សេវា Indication Plus ដែលជួយច្រើនក្នុងការបង្កើនទំនុកចិត្តដល់អតិថិជន។ អ្នកស្រីកណិកាបន្តថា៖«ឥលូវពេលយើងបង្ហាញអចលនទ្រព្យដែលយើងទទួលលក់ផ្តាច់មុខពីម្ចាស់ទ្រព្យ យើងអបជាមួយតម្លៃពី Indication Plus អ៊ីចឹងនៅពេលអ្នកទិញឃើញតម្លៃដែលម្ចាស់ទ្រព្យដាក់លក់ ហើយផ្ទៀងផ្ទាត់តម្លៃជាមួយ Indication Plus ប្រហាក់ប្រហែលគ្នា គាត់សប្បាយចិត្ត ហើយមានទំនុកចិត្តកាន់តែខ្ពស់»។

អចលនទ្រព្យដែលបានដាក់លក់មានបង្ហាញតម្លៃចេញពីការធ្វើ CMA របស់ប្រធានសាខា តម្លៃពីកម្មវិធី Indication Plus និង តម្លៃពីម្ចាស់ទ្រព្យដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនសក្តានុពល
គន្លឹះពិសេសនេះក៏កំពុងត្រូវបានអនុវត្តន៍ក្នុងចំណោមភ្នាក់ងារអចលនទ្រព្យអាជីពផ្សេងទៀតផងដែរ ដែលគ្រប់គ្នាបញ្ជាក់ថាជាវិធីសាស្រ្តដែលធ្វើឲ្យទាំងម្ចាស់ទ្រព្យ និងវិនិយោគិនយល់ស្របនិងទទួលយកបាន។
កញ្ញា ស៊ុន ហុងម៉ីលី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ការអនុវត្តន៍មធ្យោយទាំងពីររបៀបខាងលើ កំពុងទទួលបានទំនុកចិត្ត និងងាយស្រួលចរចារជាមួយម្ចាស់ទ្រព្យ ដោយសារតែមានមូលដ្ឋាននៃតម្លៃត្រឹមត្រូវ ដើម្បីថ្លឹងថ្លែងពីតម្លៃទីផ្សារ និងទាន់ពេលវេលា។
កញ្ញាបានបញ្ជាក់ថា៖«យើងមានឯកសារដែលជាមូលដ្ឋាននៃការកំណត់តម្លៃអចលនទ្រព្យបានត្រឹមត្រូវ ដូច្នេះភ្ញៀវទុកចិត្ត គាត់ឲ្យតម្លៃ ហើយមានភ្ញៀវខ្លះគាត់ថែមទាំងពឹងពាក់ឱ្យជួយវាយតម្លៃទ្រព្យរបស់គាត់ថែមទៀតផង ដោយសារថាទ្រព្យដែលមានការវាយតម្លៃស្តង់ដារជួយឱ្យគាត់ងាយស្រួលក្នុងការទទួលកម្ចីពីគ្រឹះស្ថានហរិញវត្ថុ»។
[ហេតុអ្វីអ្នកទទួលកម្ចីទិញផ្ទះគួរយល់ពីសមាមាត្រឥណទានទៅតម្លៃ (LTV)?]
អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណពេញលេញដោយស្វ័យប្រវត្តិ ថែមទាំងមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។ កម្មវិធីនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខមួយនៅកម្ពុជា
លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ និងអ្នកនាង យិន រ៉ានី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌពោធិ៍សែនជ័យ បានលើកឡើងដូចគ្នានៃអត្ថប្រយោជន៍របស់កម្មវិធីវាយតម្លៃអចលនទ្រព្យ Indication Plus ដែលបញ្ជាក់ថាកំពុងសម្រួលការងារ និងបង្កើនទំនុកចិត្តដល់ទីផ្សារថែមទៀត។
អ្នកនាង យិន រ៉ានី ថ្លែងថា៖«នៅពេលដែលមានការវាយតម្លៃដោយមានការបញ្ជាក់ពីក្រុមហ៊ុនវាយតម្លៃឯករាជ្យ ធ្វើឱ្យអតិថិជន [ទាំងអ្នកលក់ និងអ្នកទិញ] គាត់មានទំនុកចិត្ត ហើយកត្តានេះជាផ្នែកដ៏សំខាន់មួយដែលជួយដល់ការសម្រេចចិត្តរបស់អតិថិជនបានលឿន និងត្រឹមត្រូវ»៕