ទាំងនេះគឺជាហេតុផលសំខាន់ៗដែលការវាយតម្លៃ មានឥទ្ធិពលចំពោះការទិញ-លក់អចលនទ្រព្យ

Bunthoeun Chhut 02/June/2021 13:59
ចែករំលែក

ការវាយតម្លៃអចលនទ្រព្យ (appraisal) ជាដំណើរការនៃការ​កំណត់​តម្លៃ​អចលនទ្រព្យក្នុងពេលកំណត់​ជាក់លាក់មួយ ដែល​ធ្វើឡើងដោយក្រុមហ៊ុនជំនាញប្រកប​ដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ការវាយតម្លៃអចលនទ្រព្យបានត្រឹមត្រូវបានផ្តល់ជាប្រយោជន៍ក្នុង​គោលដៅចម្បងៗពីរ ដូចខាងក្រោម៖

១) ទិញ លក់ ឬជួល

អចលនទ្រព្យដែលទទួល​បាន​ការវាយតម្លៃត្រឹមត្រូវពីក្រុមហ៊ុនជំនាញ ជួយឱ្យម្ចាស់ទ្រព្យបាន​ដឹងពីតម្លៃជាក់លាក់ ហើយងាយស្រួលក្នុងការកំណត់ថ្លៃលក់ ថែមទាំង​មានឱកាសលក់ចេញបានលឿន។ សម្រាប់អ្នកទិញវិញ ការដឹងពីតម្លៃចេញពីក្រុមហ៊ុនវាយតម្លៃឯករាជ្យ​ ជួយឲ្យងាយស្រួលសម្រេចចិត្ត​ ងាយស្រួល​រៀបចំផែនការអភិវឌ្ឍន៍លើ​អចលនទ្រព្យដែលបានទិញចូល ឬ​ការជួញដូរលើអចលនទ្រព្យនោះជាដើម​។ ការដឹងពីតម្លៃអចលនទ្រព្យបានច្បាស់ ក៏ងាយស្រួលក្នុងការកំណត់ថ្លៃជួលផងដែរ។

២) ទទួលកម្ចី

ការវាយតម្លៃអចលនទ្រព្យបានត្រឹមត្រូវជួយឲ្យអ្នកស្នើកម្ចីទទួលបានកម្ចីក្នុងចំនួនសមស្របតាមទំហំទ្រព្យដែលដាក់ធានា ស្របពេលគ្រឹះស្ថានផ្តល់កម្ចីវិញងាយស្រួលក្នុងការវាយតម្លៃហានិភ័័យឥណទាន។ អវត្តមាន ការវាយតម្លៃអចលនទ្រព្យពីក្រុមហ៊ុនវាយតម្លៃឯករាជ្យ អាចឲ្យអ្នកទទួលកម្ចី​ខាតបង់ពីការវាយតម្លៃទ្រព្យបញ្ចាំរបស់ខ្លួន។

ភ្នាក់ងារឥណទានអាច​វាយតម្លៃលើទ្រព្យធានានោះក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីបញ្ចេញកម្ចីតិចដែរក្នុងករណីដែលបារម្ភពីហានិភ័យពេក​។ ផ្ទុយទៅវិញ ភ្នាក់ងារឥណទាន អាចបង្កើតតម្លៃអចលនទ្រព្យដែលដាក់ធានាខ្ពស់ជាងទីផ្សារជាក់ស្តែង​ ក្នុងករណីពួកគេចង់បញ្ចេញទំហំ​កម្ចីឲ្យបានដូចចំនួនដែលបានកំណត់។

កត្តានេះឆ្លុះបញ្ជាំងថា ការទទួលបានសេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវច្បាស់លាស់ ពីក្រុមហ៊ុនជំនាញពិតជាមានសារៈសំខាន់។ ដោយហេតុដូច្នេះហើយបានជា​ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា បានសហការជាមួយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ វីត្រាស់អឹព្រេហ្សល ដើម្បីផ្តល់សេវាវាយតម្លៃអចលនទ្រព្យដល់សមាជិករបស់ក្រេឌីត ប្យូរ៉ូ ខេមបូឌា ដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា៕

អត្ថបទទាក់ទង៖

1 –   Vtrust AppraisalនិងCBC សហការផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា

2 ៤ យ៉ាងគួរដឹងពីសារៈសំខាន់នៃការតភ្ជាប់សេវាវាយតម្លៃអចលនទ្រព្យ និងប្រព័ន្ធវាយតម្លៃឥណទាន 

3 –  ហេតុអ្វីអ្នកទទួលកម្ចីទិញផ្ទះគួរយល់ពីសមាមាត្រឥណទានទៅតម្លៃ (LTV)?

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង