FDIs មកកម្ពុជាមានសរុបជាង ៣ ពាន់លាន ហើយវិស័យអចលនទ្រព្យមានចំណែកធំទី២

ប៊ុនធឿន 01/June/2021 17:58
ទស្សនា
ចែករំលែក

ភ្នំពេញ៖ ទំហំទុន​វិនិយោគផ្ទាល់ពីបរទេស (FDIs) នៅកម្ពុជាកាលពីឆ្នាំ ២០២០ មានចំនួនសរុប ៣ពាន់លានដុល្លារ ហើយភាគច្រើនទុនវិនិយោគទាំងនោះបានចាក់បញ្ចូលទៅក្នុងវិស័័យហិរញ្ញវត្ថុ វិស័យសំណង់ និងអចលនទ្រព្យ និងកម្មន្តសាល។ នេះបើតា​មរបាយការណ៍ធនាគារជាតិនៃកម្ពុជា (NBC)។

ក្នុងចំណោមទុនវិនិយោគសរុប ទុនវិនិយោគ​ទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ មានចំណែកដល់ទៅ ១៧ ភាគរយ, វិស័យកម្មន្តសាលមានចំណែក ១៦,២ ភាគរយ ស្របពេលដែលវិស័យហិរញ្ញវត្ថុ​មានចំណែកដល់ទៅ ១/៣ នៃទុនវិនិយោគសរុប។

របាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០ របស់ NBC ចេញផ្សាយនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ បានបញ្ជាក់ថា៖ «FDI នៅកម្ពុជាកាលពីឆ្នាំមុនមានទំហំទឹកប្រាក់ដល់ទៅ ៣,៥ ពាន់លានដុល្លារ ថមថយ -1 ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដោយសារតែភាពមិនច្បាស់លាស់នៃការរីករាលដាលជំងឺឆ្លងកូវីដ-19»។

បើតាមរបាយការណ៍ ចិននៅតែបន្តនាំមុខគេបង្អស់ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានចំណែកដល់ទៅ ៥១ ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា។ សិង្ហបុរី និងកូរ៉េខាងត្បូង ឈរបន្ទាប់ពីចិន ដែលមានចំណែកប្រហាក់ប្រហែលគ្នា ៨ ភាគរយ។ (សូមមើលក្រាហ្វិក)

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង