ហេតុអ្វីអ្នកទទួលកម្ចីទិញផ្ទះគួរយល់ពីសមាមាត្រឥណទានទៅតម្លៃ (LTV)?

Bunthoeun Chhut 01/June/2021 16:46
ចែករំលែក

សមាមាត្រឥណទាននឹង​តម្លៃទ្រព្យដែលភាសាបច្ចេកទេសហៅថា (LTV) គឺជាឧបករណ៍មួយដើម្បីវាស់វែង​ពីកម្រិតហានិភ័យនៃកម្ចីមានទ្រព្យធានាដូចជា​កម្ចីទិញផ្ទះជាដើម។ ​គ្រឹះស្ថានធនាគា និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ជាទូទៅ​អនុវត្តន៍ LTV ៧០ ភាគរយ។

តើ LTV ៧០ ភាគរយស្មើទឹកប្រាក់កម្ចីប៉ុន្មាន? ដើម្បីបានដឹងពីចំនួននេះ អ្នកស្នើកម្ចីត្រូវដឹងពីតម្លៃទ្រព្យ ដែលដាក់ធានា​​ឲ្យច្បាស់សិន ហើយ​ត្រង់ចំណុចនេះ ការទទួលបាន​សេវាវាយតម្លៃអចលនទ្រព្យ​ឲ្យបានត្រឹមត្រូវមានសារៈសំខាន់ខ្លាំងណាស់​ដើម្បី​​ជួយឲ្យ​​ទំហំ​កម្ចីទទួលបានសមតាមតម្លៃទ្រព្យ។

ឧទាហរណ៍៖ ធីតាស្នើកម្ចី​ទិញផ្ទះហើយដាក់ផ្ទះនោះជាទ្រព្យធានា ដោយខាង​ធនាគារផ្តល់សមាមាត្រឥណទានទៅ​តម្លៃទ្រព្យ (LTV) ៧០%។ ធីតាអាចទទួលកម្ចីទិញផ្ទះបានប៉ុន្មាន? ធីតាត្រូវដឹងពីតម្លៃផ្ទះនោះពីក្រុមហ៊ុនវាយតម្លៃសិន។ ឧបមាថា ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យបានវាយតម្លៃ​ផ្ទះធីតាមានតម្លៃ ១០០ ០០០ ដុល្លារ។ ដូច្នេះ​

  • កម្ចីទិញផ្ទះ = (តម្លៃទ្រព្យដែលបានវាយតម្លៃ * LTV) /១០០
  • កម្ចីទិញផ្ទះ = (១០០ ០០០ * ៧០%) /១០០ = ៧០ ០០០ ដុល្លារ

ត្រង់ចំណុចនេះ អ្នកទទួលកម្ចីគួរយល់ថា ទំហំកម្ចីនឹងមានទំហំផ្សេងពីនេះ ប្រសិនបើ​ការវាយតម្លៃមានការប្រែប្រួល។ កត្តានេះបង្ហាញថា ការប្រើ​សេវាវាយតម្លៃអចលនទ្រព្យត្រឹមត្រូវច្បាស់លាស់មានសារៈសំខាន់ណាស់ ហើយលោកអ្នកត្រូវ​ជ្រើសរើសសេវាវាយតម្លៃពីក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ និងមានការទទួលស្គាល់ពីគ្រឹះស្ថានពាក់ព័ន្ធ។

គួររំឭកថា ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា​ (ស៊ីប៊ីស៊ី) ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យ និង​របាយការណ៍ហិរញ្ញវត្ថុ​សម្រាប់ជាមូលដ្ឋានវាយតម្លៃហានិភ័យឥណទានដល់គ្រឹះស្ថានហិរញ្ញវត្ថុ បានសហការជាមួយក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃឈានមុខគេមួយនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថល (អ៊ីនឌីខេសិន ផ្លឹស Indication Plus) របស់វីត្រាស់ ទៅប្រព័ន្ធវាយតម្លៃឥណទានរបស់ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូខេមបូឌា។

តាមរយៈកិច្ចសហការនេះ សមាជិកស៊ីប៊ីស៊ី ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ​អាច​វាយតម្លៃហានិភ័យឥណទានមានទ្រព្យធានាប្រកបដោយប្រសិទ្ធភាពជាងមុន រីឯ​អ្នកទទួលកម្ចីវិញ អាចទទួលបានកម្ចីសមតាមទ្រព្យធានា។

អានអត្ថបទទាក់ទង

Vtrust AppraisalនិងCBC សហការផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា

៤ យ៉ាងគួរដឹងពីសារៈសំខាន់នៃការតភ្ជាប់សេវាវាយតម្លៃអចលនទ្រព្យ និងប្រព័ន្ធវាយតម្លៃឥណទាន

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង