លោក Bill Gate និងលោក Jeff Bezos ដែលជាកំពូលមហាសេដ្ឋីលើពិភពលោក បានផ្តោតលើការវិនិយោគដីធ្លីសម្រាប់ការធ្វើកសិកម្មរាប់សិបម៉ឺនហិកតានៅសហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដ្តីអាមេរិក The Land Report។
ទស្សនាវដ្តី The Land Report កត់ត្រាពីក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិកចំនួន ១០០នាក់ ដែលវិនិយោគដីធ្លីកសិកម្មច្រើនជាងគេប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះមហាសេដ្ឋីទី៣លើពិភពលោក គឺលោក Bill Gate សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រមូលទិញដីដែលមានផ្ទៃក្រឡាជាង ៩៧ ៩៣៤ ហិកតា (242 000 acres)។
ផ្ទៃដីនេះមានទីតាំងផ្សេងៗគ្នាស្ថិតក្នុងរដ្ឋចំនួន ១៩ នៅសហរដ្ឋអាមេរិក ហើយមានទំហំទឹកប្រាក់សរុបប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣ ភាគរយនៃទ្រព្យសម្បត្តិសុទ្ធ ១៤៧ ពាន់លានដុល្លារ របស់លោក Bill Gate ដែលគិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១។
ចំណែកឯ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋីទី១ បានប្រមូលទិញដីមានផ្ទៃក្រឡាសរុបប្រមាណ ១៦៩ ៩៦៧ ហិកតា។ យ៉ាងមិញ ប្រភពទស្សនាវដ្តីនេះមិនបានបង្ហាញពីទំហំប្រាក់នៃការវិនិយោគដីធ្លីរបស់លោកនោះទេ។ គិតត្រឹមថ្ងៃទី ១៩ ខែមេសា លោក Jeff Bezos មានទ្រពព្យសម្បត្តិសុទ្ធសរុប ១៩៨ ពាន់លានដុល្លារ។ (អានបន្ថែមពីការវិនិយោគអចលនទ្រព្យរបស់លោក Jeff Bezos)
តាមទស្សនាវដ្តី The Land Report លោក Chair John Malone ម្ចាស់ក្រុមហ៊ុន Liberty Media និងលោក Ted Turner ស្ថាបនិកសារព័ត៌មាន CNN ជាអ្នកវិនិយោគដីធ្លីកសិកម្មធំជាងគេ ដែលមានទំហំផ្ទៃដីបូកបញ្ចូលគ្នា ១ ៦៩៩ ៦៧៩ ហិកតា (420 0000 acres)៕