រដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកឃុំចំនួនបី នៃស្រុកទឹកឈូ ដើម្បីបង្កើតជាក្រុងនៃខេត្តកំពត ដែលមានឈ្មោះថា “ក្រុងបូកគោ”។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុងបូកគោ នៃខេត្តកំពត ត្រូវបានបង្កើតដោយកាត់យកឃុំចំនួនបី ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។
បើតាមអនុក្រឹត្យ ក្រុងបូកគោ នឹងមានសង្កាត់ចំនួនបី គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ហើយទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក៕
រូបភាព៖ Z1News