តំបន់ទាំងនេះ នឹងមានការវិនិយោគលំនៅឋានតម្លៃសមរម្យច្រើនជាងគេ

Bunthoeun Chhut 26/March/2021 19:36
ចែករំលែក

ទីផ្សារលំនៅឋាននៅតាមតំបន់សំខាន់ៗចំនួន៦កន្លែងក្នុងប្រទេសថៃ នឹងងើបឡើងខ្ពស់នៅរយៈពេលពីរឆ្នាំខាងមុខ ដោយសារការរំពឺងទុកនៃកំណើនសេដ្ឋកិច្ចដែលនឹងវិលត្រលប់មករកប្រក្រតីភាពឡើងវិញ និងកំណើននៃភ្ញៀវទេសចរ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារថៃ Krungsri។​​

សេក្តីរាយការណ៍របស់សារព័ត៌ The Nation របស់ប្រទេសថៃកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានឱ្យដឹងថា ខេត្តសក្តានុពលទាំង ៦ មានដូចជាខេត្តឆៀងម៉ៃ, ឆុនបុរី, រ៉ៃយ៉ុង, ណាក់ខុន រ៉ាត់ឆាស៊ីម៉ា,  ឃុនខែង និ​ងខេត្តភូកេត សុទ្ធសឹងជាតំបន់ដែលនឹងមានកំណើនខ្លាំងលើទីផ្សារលំនៅឋានតម្លៃសមរម្យ នៅអំឡុងឆ្នាំ២០២២ ឬឆ្នាំ២០២៣​ខាងមុខ។

ក្រៅពីទីផ្សារលំនៅឋាន ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនក៍គ្រោងនឹងពង្រីកការវិនិយោគលើវិស័យទេសចរណ៍ និងមជ្ឈមណ្ឌលឧស្សាហកម្ម នៅក្នុងតំបន់ទាំង៦នេះផងដែរ។

របាយការណ៍បញ្ជាក់ថា៖ «ចំនួនគម្រោងលំនៅឋានថ្មី ដែលប្រកាសបើកលក់ក្នុងឆ្នាំ២០២១នេះ​ ប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនដែរ។ ប៉ុន្តែចាប់ពីឆ្នាំ ២០២២ ឬឆ្នាំ២០២៣ ទីផ្សារ​លំនៅឋានអាចស្ទុះងើបឡើងវិញ  ដែលស្របគ្នា​កំណើនសេដ្ឋកិច្ច និងការវិលត្រលប់មកវិញនៃចំនួនភ្ញៀវទេសចរ។»

ក្នុងចំណោមតំបន់សំខាន់ៗទាំង៦នេះ មានតែខេត្តឆុនបុរី និងខេត្តរ៉ៃយ៉ុង ​ប៉ុណ្ណោះ ដែលការវិនិយោគអចលនទ្រព្យ និងទីផ្សារលំនៅឋាន នឹងងើបឡើងលឿនជាងគេ ដោយសារ​ការរីកចម្រើននៃការភិវឌ្ឍហេដ្ឋារចនាសម័ន្ធ ដែលតភ្ជាប់នឹងច្រើករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ។

ទោះយ៉ាងនេះ​ក្តី របាយការណ៍ស្រាវជ្រាវរបស់ធនាគារថៃ Krungsri ប៉ាន់ប្រមាណថា ទីផ្សារលំនៅឋានទាំងមូលនៅក្នុងប្រទេសថៃអាចនៅទ្រឹង ឬថមថយតិចតួចក្នុងឆ្នាំ ២០២១ ធៀបនឹង​ឆ្នាំមុន ដោយសារតែកំបញ្ហាកូវីដ នៅតែបន្តរាំងស្ទះការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច។

សេដ្ឋកិច្ចប្រទេសថៃរំពឹងឡើងវិញក្នុងរង្វង់ពី 3 ទៅ 4 ភាគរយ ក្នុងឆ្នាំ២០២១ ដែលកើនឡើងពី (-6 ភាគរយ) កាលពីឆ្នាំ២០២០ ហើយរំពឹងទទួលបានកំណើនភ្ញៀវ​ទេសចរណ៍ច្រើនឡើងវិញប្រមាណ ៤០ លាន​នាក់នៅឆ្នាំ ២០២៤ ដែលប្រហាក់ប្រហែលគ្នានឹងការមកដល់នៃភ្ញៀវ​ទេសចរក្នុងឆ្នាំ២០១៩។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង