ការកសាងយីហោអាជីវកម្មឲ្យលេចធ្លោក្នុងស្ថានភាពទីផ្សារបច្ចុប្បន្ន

Bunthoeun Chhut 25/March/2021 18:36
ចែករំលែក

ភ្នំពេញ៖ ការកសាង​យីហោអាជីវកម្មមួយឲ្យល្អ និងលេចធ្លោនៅលើទីផ្សារ គឺជាចំណែក​យ៉ាង​សំខាន់​ដើម្បីធ្វើ​ឲ្យអាជីវកម្មដំណើរការបានល្អ​ និងមានទំនុកចិត្តពីអតិថិជន ជាពិសេសក្នុងបរិបទនៃការ​ប្រកួតប្រជែងខ្ពស់។

នៅពេលដែលវិស័យអចលនទ្រព្យកាន់តែរីកចម្រើន ហើយតម្រូវការសេវាកម្មក្នុងវិស័យនេះ​កាន់តែខ្ពស់ ក្រុមហ៊ុនអចលនទ្រព្យ​ជាច្រើនបានឈានជើងចូលទីផ្សារ​។ ប៉ុន្តែ មានតែក្រុមហ៊ុនអចលនទ្រព្យដែល​មានយីហោអាជីវកម្មលេចធ្លោ ដែលតួយ៉ាងដូចជាក្រុមហ៊ុន Century 21 Cambodia និងក្រុមហ៊ុនសមាជិក ​តែង​ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន និងបានកសាង​បណ្តាញអាជីវកម្ម​យ៉ាងទូលំទូលាយ។

តើគន្លឹះអ្វីខ្លះដើម្បី​ធ្វើឲ្យយីហោអាជីវកម្មមួយលេចធ្លោ ហើយថាតើម្ចាស់អាជីវកម្មនឹងបានទទួលប្រយោជន៍យ៉ាងណាខ្លះពីការធ្វើឲ្យម៉ាកយីហោអាជីវកម្មលេចធ្លោ? គន្លឹះសំខាន់ទាំងនេះ និង​ចំណុចយុទ្ធសាស្រ្តជាច្រើនផ្សេងទៀត នឹងត្រូវបានពន្យល់បកស្រាយនៅក្នុងកម្មវិធីពិភាក្សាប្រចាំសប្តាហ៍ក្រោមប្រធានបទ៖ អត្ថប្រយោជន៍នៃការកសាងយីហោអាជីវកម្មក្នុងជំនួញអចលនទ្រព្យ។

កិច្ចពិភាក្សានេះបានទទួលការចូលរួមបកស្រាយពីវាគ្មិនជំនាញពីររូបគឺលោក Philip Fong និង លោក ព្រាប កុល ដែលជា​គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នៅថ្ងៃច័ន្ទទី ២៩ ខែមីនាខាងមុខ តាមរយៈ Facebook Page បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News, Facebook Page Fresh News TV, Facebook Page Preap Kol, និង Facebook Page Khim Sok Heng។​​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង