គម្រោងវីឡាលម្ហែកាយបែបអ៊ឺរ៉ុបដំបូងគេនៅកំពត សាងសង់ជិតរួចរាល់ហើយ

Bunthoeun Chhut 16/March/2021 16:15
ចែករំលែក

គម្រោង Forest Harmony ដែលជាគម្រោងវីឡាលម្ហែកាយដំបូងគេនៅខេត្តកំពត​ កំពុងដំណើរការសាងសង់​យ៉ាងសកម្ម ហើយគ្រោងនឹងបញ្ចប់តាមផែនការ ស្របពេលការលក់សម្រេចបានស្ទើរទាំងស្រុងគិតមកទល់ពេលនេះ។ នេះបើយោងតាមតំណាងក្រុមហ៊ុន Forest Harmony Co., Ltd ដែលជាអ្នកអភិវឌ្ឍន៍គម្រោង។

លោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony Co., Ltd បានបញ្ជក់ប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថា​ ការសាងសង់គម្រោងដំណាក់កាលទីមួយនេះដំណើរការយ៉ាងសកម្ម និងវិវត្តន៍ឥតឈប់ឈរគិតចាប់ពី​ផ្តើមដំបូងកាលពីខែធ្នូឆ្នាំ ២០១៩ មក​។ ពេលនេះ គម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក និងបរទេស។

លោកថ្លែងថា៖«​សម្រាប់ការសាងសង់របស់យើង គឺបន្តទៅមុខឥតឈប់ឈរដោយមិនមានបញ្ហាប្រឈមអីទេ ដោយសំណង់យើង​សាងសង់ជាលក្ខណៈយុទ្ធសាស្រ្ត ដោយយើងបានសាងសង់ផ្នែកសំខាន់មុនដូចជាប្រព័ន្ធផ្លូវមេ ដូចជាប្រព័ន្ធលូបង្ហូរទឹក បន្ទាប់មកយើងចាប់ផ្តើម​សាងសង់ ចាក់ប្រព័ន្ធគ្រឹះ ហើយយើងសាងសង់ឡើងទៅតាមថ្នាក់ៗ»។

លោកបន្តថា៖​«មកដល់ពេលនេះ យើងបានបុកគ្រឹះ និងសាងសង់ផ្ទះវីឡាបានមួយចំនួនធំហើយ។ ប្រព័ន្ធផ្លូវទឹក ប្រព័ន្ធបង្ហូរទឹក ផ្លូវមេព័ទ្ធជុំវិញបានសាងសង់​រួចរាល់ ហើយយើងបានដាំកូនឈើរាប់ពាន់ដើមផងដែរ»។

គម្រោង Forest Harmony ត្រូវបានអភិវឌ្ឍន៍ឡើង​លើផ្ទៃដីជាង ១៣ ហិកតា និងមានវីឡាលម្ហែកាយ ៧៨ វីឡា ដែលជាគម្រោងវីឡាលម្ហែកាយបែបអ៊ឺរ៉ុបដំបូងគេនៅកម្ពុជា។

គម្រោង Forest Harmony គឺជាគម្រោងដំណាក់កាលទីមួយនៃគម្រោងមេឈ្មោះថា Harmony Valley ដែលរួមមានគម្រោងជាដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY។

កាលពីចុងឆ្នាំ ២០២០ ក្រុមហ៊ុនបានដាក់តាំងបង្ហាញគម្រោងដំណាក់កាលទីពីររបស់ខ្លួនឈ្មោះថា Gold Harmony ដែលទីលានវាយកូនហ្គោល ព័ទ្ធជុំវិញដោយផ្ទះវីឡាលម្ហែកាយ និងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប។

គម្រោង​នេះ​មានទីតាំង​ស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត៕

រូបភាពខាងក្រោមនេះជាទិដ្ឋិភាពខ្លះៗនៃការអភិវឌ្ឍគម្រោង


អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង