កិច្ចពិភាក្សាពីវិស័យអចលនទ្រព្យនឹងជំរុញវិស័យនេះកាន់តែប្រសើរ

Bunthoeun Chhut 16/March/2021 09:38
ចែករំលែក

កម្មវិធីកិច្ចពិភាក្សាប្រចាំសប្តាហ៍ស្តីពី «ឱកាស​ការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ» ដែលរៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News កំពុងក្លាយជាវេទិកាពិភាក្សាដ៏មានសក្តានុពលមួយសម្រាប់ជំរុញអាជីវកម្មក្នុងវិស័យអចលនទ្រព្យ ដោយសារវត្តមានវាគ្មិនជំនាញ និងបណ្តាញផ្សព្វផ្សាយកាន់តែទូលំទូលាយ។

ផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃច័ន្ទ ចាប់ពីម៉ោង 12:30 ដល់ម៉ោង 1:30 រសៀល កម្មវិធីនេះមានការអញ្ចើញចូលរួមពីវាគ្មិន​ជំនាញៗ និងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យរួមជាមួយអ្នកជំនាញផ្នែកអភិវឌ្ឍន៍មនុស្ស ដើម្បីពន្យល់បកស្រាយលើប្រធានបទល្អៗជាច្រើន។

បន្ថែមលើនេះ កិច្ចពិភាក្សាដ៏សំខាន់នេះក៏មានការផ្សព្វផ្សាយយ៉ាងសម្បូរបែបដើម្បីធ្វើឲ្យសក្តានុពលអាជីវកម្មក្នុងវិស័យអចលនទ្រព្យកាន់តែត្រូវបានដឹងឭទូលំទូលាយ តាមរយៈការផ្សាយផ្ទាល់នៅប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមួយចំនួនដូចជា បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ដែលជាស្ថាប័នព័ត៌មានផ្តោតសំខា​ន់លើវិស័យអចលនទ្រព្យ, ទំព័រហ្វេស​បុក Fresh News TV ដែលជាបណ្តាញព័ត៌មានឈានមុខគេមួយនៅកម្ពុជា ព្រមទាំង Facebook Page បុគ្គល​មានប្រជាប្រិយភាពលើបណ្តាញសង្គមដូចជា Facebook Page លោកគ្រូ ឃីម សុខហេង និង Facebook Page លោកគ្រូ ព្រាប កុល។

សម្រាប់សប្តាហ៍នេះ លោកគ្រូ ឃីម សុខហេង និងលោកគ្រូ ព្រាប កុល ដែលជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន  Century 21 Zillion Holding បានចូលរួមជាវាគ្មិនកិត្តិយស ដោយលើកយកប្រធានបទទាក់ទង នឹងជំនាញក្នុងការលក់អលនទ្រព្យ។ សូមរង់ចាំតាមដានការផ្សាយផ្ទាល់កម្មវិធី​ពិភាក្សាប្រចាំសប្តាហ៍ស្តីពី «ឱកាស​ការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ» ដែលធ្វើឡើងរៀងរាល់ថ្ងៃច័ន្ទចាប់ពីម៉ោង ១២៖៣០ ដល់ម៉ោង ១៖ ៣០ នាទីរសៀល៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង