ខណ្ឌឬស្សីកែវ ជាតំបន់មានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលំនៅឋាន ដោយសារតម្រូវការខ្ពស់

Bunthoeun Chhut 15/March/2021 18:34
ចែករំលែក

លទ្ធភាពនៃការស្រូបទាញ​ទីផ្សារសម្រាប់ការអភិវឌ្ឍលំនៅឋាន (ផ្ទះជាប់ដី) ក្នុងខណ្ឌឬស្សីកែវ មានអត្រាកំណើនខ្ពស់ ដោយសារតែចំនួននៃការលក់ សម្រេចបានស្ទើរតែ​ ១០០ ភាគរយនៃចំនួនផ្គត់ផ្គង់សរុប​ក្នុងខណ្ឌនេះ។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD។

ទិន្ន័យពីក្រុមហ៊ុន Z1 Data បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ខណ្ឌឬស្សីកែវមានផ្ទះជាប់ដីសរុប ១៧ ២៧៩ ខ្នង ដោយសម្រេចការលក់បាន ១៦ ៨៩០ ខ្នង។ ចំនួននៃការលក់បាននេះស្មើនឹង ៩៨ ភាគរយនៃការផ្គត់ផ្គង់ ដែលនេះបង្ហាញពីសក្តានុពលដ៏ធំមួយរបស់ខណ្ឌឬស្សីកែវ ដែលមាន​តម្រូវការខ្ពស់ក្នុងការវិនិយោគលំនៅឋាន។

តាមទិន្ន័យដដែល បានបង្ហញថា​ ចំនួនផ្ទះជាប់ដីសរុបក្នុងខណ្ឌឬស្សីកែវ មានចំណែកតែ ៩ ភាគ​រយ នៃចំនួនផ្ទះជាប់ដីសរុប ១៨៦ ៣០៩ខ្នង ក្នុងរាជធានីភ្នំពេញ។

ចំណែកឯលំនៅឋានខុនដូវិញ ខណ្ឌឬស្សីកែវមានអគារខុនដូ ២៥ គម្រោង ដែលមានបន្ទ​ប់ស្នាក់នៅសរុបស្មើនឹង ៤ ២១៩  យូនីត ដោយលក់បាន ១ ៧៣៩ យូនីត។ ចំនួនលក់បាននេះ ស្មើនឹង ៤១ ភាគរយ ចំនួនផ្គត់ផ្គង់។

កំណត់សម្គាល់៖  ផ្ទះជាប់ដី គឺសំដៅលើលំនៅឋានបុរី និងបណ្តុំសំណង់ផ្ទះល្វែងសាងសង់ដោយក្រុមហ៊ុនឯកជន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង