បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីវិស័យអចលនទ្រព្យកម្ពុជាឲ្យបានកាន់តែទូលំទូលាយទៅដល់សាធារណៈជនកម្ពុជាក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែប្រសើរឡើង។
Z1 News មានបេសកកម្មផ្តល់ជូនព័ត៌មានស្តីពីវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មតាមរយៈការផលិតអត្ថបទល្អៗអមដោយរូបភាពបង្កប់ដោយអត្ថន័យ អត្ថបទវីឌីអូងាយស្រួលយល់ និងកិច្ចពិភាក្សាស៊ីជម្រៅដើម្បីឲ្យប្រជាជនកម្ពុជាមានមូលដ្ឋានច្បាស់លាស់សម្រាប់ធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយភាពត្រឹមត្រូវ។
Z1 News បានផ្សព្វផ្សាយព័ត៌មានដោយមានកិច្ចសហការពីក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនស្រាវជ្រាវ និងស្ថាប័ន-សមាគម ពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យធំៗជាច្រើន ដែលអាចឲ្យ Z1 News ផលិតនិងផ្តល់ជូនព័ត៌មានអចលនទ្រព្យប្រកបដោយភាពត្រឹមត្រូវ និងវិជ្ជាជីវៈ។
ទស្សនៈវិស័យ របស់ Z1 News គឺធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលចំណេញពីការរីកចម្រើននៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានព័ត៌មានដ៏គួរឲ្យទុកចិត្ត ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប៕