កម្មវិធីឳកាសការងារ និងវិនិយោគ ក្នុងវិស័យអចលនទ្រព្យ

Bunthoeun Chhut 25/February/2021 13:12
ចែករំលែក

កម្មវិធីឱកាសការងារ និងវិនិយោគ ក្នុងវិស័យអចលនទ្រព្យគឺជាកម្មវិធីផ្សាយផ្ទាល់ប្រចាំសប្តាហ៍ ដែលធ្វើឡើង​ជាកិច្ចពិភាក្សាបកស្រាយរវាង​វាគ្មិនជំនាញៗក្នុងវិស័យអចលនទ្រព្យ និង អ្នកជំនាញផ្នែកបណ្តុះធនធានមនុស្សក្នុងគោលដៅ​ចែករំលែកឱកាសការងារល្អៗ និងចំណេះដឹងក្នុងវិស័យអចលនទ្រព្យ។

កម្មវិធីនេះធ្វើឡើងរៀងរាល់ថ្ងៃ​ច័ន្ទ នៅវេលាម៉ោង ១២:៣០ នាទីរសៀល ដល់ម៉ោង ១:៣០ នាទីរសៀល ដោយមានការផ្សាយផ្ទាល់ពីបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News និង ហ្វេសប៊ុកផេកបុគ្គលមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមជាច្រើនទៀតជាពិសេសផេកហ្វេសប៊ុកលោកគ្រូបង្វឹកដែលបានចូលរួម។

កម្មវិធីប្រចាំសប្តាហ៍នេះតែងទទួលបានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍​ពី​គ្រូបង្វឹក​ជាច្រើនប្រចាំក្រុមហ៊ុន Century 21 Zillion Holding រួមមានទាំងលោក ឃីម សុខហេង លោក ព្រាប កុល និងគ្រូបង្វឹកផ្សេងៗទៀតដែលសុទ្ធសឹងជាអ្នកជំនាញប្រចាំក្រុមហ៊ុនជាសមាជិកគ្រួសារ Century 21 Cambodia និង Zillennium Co.,Ltd។

វាគ្មិនជំនាញតែងសម្រិតសម្រាំងប្រធានល្អៗយកមកពិភាក្សាប្រចាំសប្តាហ៍រួមមានទាំងប្រធានបទទាក់ទង​នឹងយុទ្ធសាស្រ្តធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យ និន្នាការទីផ្សារថ្មី តំបន់សក្តានុពលដើម្បីវិនិយោគ និងនិតិវិធីច្បាប់នានាជាដើមដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយនិរន្តភាព។

ប្រិយមិត្តដែលបានបាន​ចូលរួមតាមដានកម្មវិធីនេះក៏នឹងអាចទទួលបាន​ឱកាស​​ក្លាយខ្លួនជា​អ្នកឯកទេសដីធ្លីប្រចាំតំបន់ (នៅតាមបណ្តាឃុំ/សង្កាត់) ដែលពួកគេរស់នៅ ដើម្បីបង្កើនចំណូលបង្កើនកម្រិតជីវភាពគ្រួសារផងដែរ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង