លោកបណ្ឌិត Trevor Suter ដែលជាគ្រូបង្វឹកកម្រិតអន្តរជាតិមួយរូបឯកទេសខាងបណ្តុះបណ្តាលជំនាញក្នុងបរិបទសេដ្ឋកិច្ចវិវត្តន៍ថ្មី នឹងផ្តល់វគ្គបណ្តុះបណ្តាលជំនាញភាពឆ្លាតវៃផ្នែកអារម្មណ៍ (Emotional Intelligence) ដល់អ្នកកំពុងប្រកបអាជីពក្នុងវិស័យអចលនទ្រព្យកម្ពុជាជិត ២០០ នាក់។
វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារ៍ទី ១៦ កុម្ភះ ឆ្នាំ២០២១ ដល់ថ្ងៃពុធទី ១៧ កុម្ភះ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ 2 ដោយមានអ្នកចូលរួមសុទ្ធសឹងកំពុងប្រកបអាជីពក្នុងវិស័យអចលនទ្រព្យដូចជា ពីក្រុមហ៊ុនអចលនទ្រព្យ ERA ក្រុមហ៊ុន Century 21 Zillion Holding និង ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមប្រធានបទ «Emotional Intelligence»។

សកម្មភាពរបស់លោក Trevor Suter ក្នុងវគ្គបណ្តុះបណ្តាលមួយនាពេលកន្លងមក
លោកបណ្ឌិត Trevor Suter គឺជាអ្នកជំនាញផ្នែកបណ្តុះភាពជាអ្នកដឹកនាំសញ្ជាតិអង់គ្លេស ហើយលោកបានចំណាយពេលជាង ៤០ ឆ្នាំក្នុងការងារបណ្តុះធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័នកម្រិតអន្តរជាតិជាច្រើន។ បច្ចុប្បន្ន លោកក៏កំពុងទទួលការងារជាគ្រូបង្វឹកប្រចាំ Century 21 Zillion Holding សម្រាប់គម្រោងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លី 3 800 នាក់ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនអ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ។
មុនមកដល់កម្ពុជា លោក Trevor ធ្លាប់បំពេញការងារនៅតាមស្ថាប័នកំពូលៗជាច្រើននៅប្រទេសធំៗជុំវិញពិភពលោកក្នុងនាមជាគ្រូបង្វឹក និងអ្នកប្រឹក្សាយោបល់។ លោកធ្លាប់បម្រើការនៅកងអន្តរាគមន៍ពិសេស នៅបណ្តាប្រទេសធំៗជាច្រើន រួមមាន យោធាជើងទឹកអាមេរិក អង្គភាពប៉ូលីសទីក្រុងឡុង បម្រើការនៅគណៈកម្មាការអ៊ឺរ៉ុប និងបណ្តាក្រុមហ៊ុនធំៗកម្រិតអន្តរជាតិជាច្រើនទៀត ដូចជាក្រុមហ៊ុន IBM, Ford Motor Cars, Sony Electronics, Norwich Union Insurance, Canada Life, Sun Life of Canada, Blackstar (London) និងក្រុមហ៊ុនជាច្រើនទៀត។
នៅកម្ពុជាវិញ លោកបានចូលរួមបង្វឹក និងប្រឹក្សាយោបល់ដល់ក្រុមហ៊ុនធំៗក្នុងវិស័យផលិតកម្មដូចជា ក្រុមហ៊ុន Coca Cola, Adidas, C&A, Comin Khmer, BAT, Nestle, Dumex។ ក្រុមហ៊ុនទូរគមនាគមន៍ដូចជា Cellcard, Smart Axiata និងក្រុមហ៊ុនហិរញ្ញវត្ថុដូចជា (Canadia Bank, Vattanac Bank, CIMB Bank, Maybank, RHB Indochina Bank, ANZ Royal Bank, Prudential, Forte Insurance, Manulife Insurance, Wing Amret Microfinance, Kredit MFI។ លោក Trevor Suter ក៏បានបំពេញការងារនៅស្ថាប័នក្រៅរដ្ឋាភិបាលជាច្រើនដូចជា អង្កការ Handicap International NGO, Vision Fund NGO, Transparency International NGO, Room-to-read NGO, Nexus NGO, UN, និង International Labour Organisation ជាដើម។
លោក Trevor Suter បានបញ្ចប់ការសិក្សាថ្នាក់ បណ្ឌិតគ្រប់គ្រងធុរកិច្ច ឯកទេសផ្នែកអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ សញ្ញាបត្រគ្រូបង្វឹកដែលមានការទទួលស្គាល់ពីស្ថាប័ន Marshall Goldsmith Stakeholder Centered Coach និងសញ្ញាបត្រឯកទេស ជំនាញសំខាន់ៗជាច្រើនទៀត។
លោកក៏ជា ស្ថាបនិក និងជានាយកក្រុមហ៊ុន Inspire Asia ដែលជាស្ថាប័ន បណ្តុះភាពជាអ្នកដឹកនាំ, និងជាគ្រូបង្វឹកភាពឆ្លាតវៃផ្នែកអារម្មណ៍ (Emotional Intelligence) និងជាគ្រូបង្វឹកឯកទេសខាង Agile Leadership ដែលកំពុងពេញនិយមក្នុងចំណោមស្ថាប័នធំៗ។
ការចែករំលែកចំណេះដឹង និងជំនាញរបស់លោក Trevor Suter នឹងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា។