ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ BRED Bank (Cambodia) ដើម្បីសហការផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកទិញអចលនទ្រព្យតាមបណ្តាញក្រុមហ៊ុន Century 21 Cambodia។
អនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះ បានធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ហើយត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia និងលោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia)។

លោក Seraj Sutton (ឆ្វេង), លោក Guillaume Perdon (កណ្តាល)
លោក Seraj Sutton បានមានប្រសាសន៍ថា លោកពិតជាមានក្តីរីករាយដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជានបុត្រសម្ព័ន្ធរបស់ធនាគា BRED Banque Populaire ដ៏ល្បីល្បាញ និងជាធនាគារអឺរ៉ុបដំបូងគេដែលបើកដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០១៧។
លោក Seraj Sutton ថ្លែងថា៖ «ខ្ញុំជឿជាក់ថាកិច្ចសហការនេះ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះប្រជាជនកម្ពុជាក៏អាចទទួលបានឱកាសដូចគ្នានេះដើម្បីអាចទិញអចលនទ្រព្យតាមក្តីប្រាថ្នារបស់ពួកគេ»។
លោកបញ្ជាក់ថា៖ «អតិថិជនរបស់យើងមិនត្រឹមតែអាចក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋានថ្មីរបស់ពួកគេទេ តែថែមទាំងអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)»។
លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) បានលើកឡើងសដៀងគ្នានេះថា៖ «យើងខ្ញុំមានក្តីសោមនស្សដែលបានឈានដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Century 21 Cambodia។ ធនាគារ BRED Bank Cambodia បានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីគាំទ្រដល់ការរីកម្រើនទីផ្សារអចលនទ្រព្យនៅកម្ពុជា។ យើងខ្ញុំផ្តល់សេវាកម្មធនាគារដែលមានស្តង់ដារអន្តរជាតិ ហេតុដូច្នេះហើយ យើងជឿជាក់ថាការផ្តល់សេវាកម្មកម្ចីទិញផ្ទះនេះបង្ហាញពីគុណតម្លៃរបស់យើងក្នុងទីផ្សារនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងនឹងធ្វើការឆ្ពោះទៅមុខរួមគ្នាយូរអង្វែង និងដោយក្តីរីករាយ»។
ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា រួមមានគម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលំហែកាយនិងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប ដែលមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។
_______________________
សម្រាប់ព័ត៌មានបន្ថែម៖
Tel: 061 555 075
Facebook Page: ForestHarmony
Facebook Page: Century 21 Cambodia