ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចុះផ្តល់ការងារដល់ផ្ទះអ្នកខេត្តមណ្ឌលគិរី និងរតនគិរី

Bunthoeun Chhut 15/January/2021 15:55
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុន​ដំបូងគេ​​ផ្តល់​ការងារក្នុងវិស័យអចលនទ្រព្យទៅដល់ភូមិ ឃុំ ស្រុកនៃប្រទេសកម្ពុជា នឹងធ្វើដំណើរទៅដល់ខេត្តរតនគិរី និង មណ្ឌលគិរី នៅថ្ងៃទី ២៣ និង ២៤ ខែមករាឆ្នាំ ២០២១នេះ ដើម្បី​ផ្តល់ឱកាសការងារ និងវិនិយោគ​ដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ។

នេះគឺជាឱកាសកម្រថ្មីមួយសម្រាប់អ្នករស់នៅខេត្តភាគឦសានកម្ពុជាទាំងពីរនេះ ដើម្បីរៀបចំខ្លួន​ចាប់យកឱកាសថ្មី ក្នុង​ឆ្នាំថ្មី​ឆ្នាំ២០២១ ដើម្បីធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរ​។ កម្មវិធីនេះក៏ជា​យុទ្ធនាការទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន Century 21 Zillion Holding ក្នុងការជ្រើសរើស និង បណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ចំនួន ៣ ៨០០ នាក់សម្រាប់ទូទាំងប្រទេស (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ ខេត្ត)។

អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យនៅខេត្តទាំងពីរ​អាចចូលរួមសិក្សា ​ស្វែងយល់ពីឱកាសការងារ និងវិនិយោគជាមួយក្រុមហ៊ុន Century 21 Zillion Holding ដោយឥតគិតថ្លៃដោយមានឱកាសរៀនសូត្រ និងជួបផ្ទាល់ជាមួយវាគ្មិនជំនាញក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្ម។ សូមចុះឈ្មោះជាមុនដើម្បីរក្សាកន្លែង។

ខេត្តរតនគិរី => តាម Link  bitly.ws/b5eL ឬ ទូរស័ព្ទ  061 759 777 / 098 592 333

ខេត្តមណ្ឌលគិរី => តាម Link  bitly.ws/b5eL ឬ ទូរស័ព្ទ  061 759 777 / 098 592 333

ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនបានទទួលចំណែកទីផ្សារកាន់តែធំក្នុងវិស័យអចលនទ្រព្យកម្ពុជា ស្របពេលក្រុមហ៊ុននេះ​សម្រេចដោយជោគជ័យបេសកកម្មជុំទីមួយកាលពីឆ្នាំ ២០២០ ទាក់ទងនឹង​ការជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០ នាក់។

គិតមកទល់ពេលនេះ អ្នកចូលរួមជាច្រើនបានចុះឈ្មោះដើម្បីក្លាយខ្លួនជាអ្នកឯកទេសដីធ្លីក្នុងចំណោមចំនួនសរុប ៣៨០០ នាក់នៅទូទាំងប្រទេស។

សូមជម្រាបថា កម្មវិធីនៅខេត្តរតនគិរី នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ មករាឆ្នាំ ២០២១ នៅភោជនីយ៏ដ្ឋាន រតនៈ ស៊ីធី ( Ratanak City Restaurant) ខណៈដែលកម្មវិធីនៅខេត្តមណ្ឌលគិរីនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២១ នៅភោជនីយ៍ដ្ឋាន ពេជ្រដា ខេត្តមណ្ឌលគីរី

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង