រតនគិរីមានគម្រោងវិនិយោគកសិកម្មទ្រង់ទ្រាយធំ ផ្គត់ផ្គង់ការនាំចេញទៅក្រៅប្រទេស

Bunthoeun Chhut 15/January/2021 09:44
ចែករំលែក

រតនគិរី៖ ខេត្តរតនគិរីមានក្រុមហ៊ុនវិនិយោគជិត៣០ ក្រុមហ៊ុនកំពុងបោះទុនវិនិយោគលើគម្រោងចម្ការខ្នាតធំដើម្បីនាំចេញកសិផលទៅក្រៅប្រទេស។

តាមទិន្នន័យបច្ចុប្បន្នភាពរបស់រដ្ឋបាលខេត្តរតនគិរី វឌ្ឍនភាពទិសដៅការងារឆ្នាំ២០២០ បានបង្ហាញថា ខេត្តនេះមានក្រុមហ៊ុន ២៧ ដែលទទួលបានសិទ្ធពីរដ្ឋាភិបាលក្នុងការវិនិយោគដីសម្បទានសេដ្ឋកិច្ច ហើយដាំដុះដំណាំកសិកម្មសំខាន់ៗមួយចំនួន​លើ​ផ្ទៃដីសរុបប្រមាណ ១២ម៉ឺន​៤ពាន់ហិកតា។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះវិនិយោគលើដំណាំកៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿង ស្រកានាគ ខ្នុរ ដូង ស្វាយ និងប្រភេទ​ឈើហូបផ្លែផ្សេងៗទៀតដូចជា ធុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម។ ដំណាំកសិកម្មទាំងនេះបាននាំចេញទៅទីផ្សារបរទេសប្រមាណជាង ៨ម៉ឺន៧ពាន់តោន ហើយទឹកប្រាក់នៃការនាំចេញនេះមានជាង ៣៧លានដុល្លារកាលពីឆ្នាំ២០១៩។

បើតាមទិន្នន័យ ខេត្តរតនគិរី ​មានរោងចក្រកែច្នៃកៅស៊ូក្រែប៧ទីតាំង ដែលមានបរិមាណផលិតជ័រកៅស៊ូក្រែបមានប្រមាណជាមធ្យម ៣០ ៤៧៩តោនក្នុងមួយឆ្នាំ។ បន្ថែមពីនេះក៏មានសិប្បកម្មកៅស៊ូសន្លឹក ៩ទីតាំង និងរោងចក្រកែច្នៃដំឡូងមីមួយទីតាំង ដែលកំពុងកែច្នៃជាផលិតផលពាក់កណ្តាល​សម្រេចដើម្បីនាំចេញផងដែរ។
————————–

ក្រុមហ៊ុន Century 21 Zillion Holding នឹងរៀបចំវគ្គបណ្តុះបណ្តាល និងជ្រើសរើសអ្នកឯកទេសដីធ្លីប្រចាំខេត្តរតនគិរី នៅថ្ងៃសៅរ៍ ២៣ មករា ២០២១។ សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈតំណភ្ជាប់(link)ខាងក្រោម៖
👉 bitly.ws/b5eK
☎️ ទូរស័ព្ទទៅកាន់៖ 061 759 777 / 098 592 333

ផ្លូវឆ្ពោះទៅកាន់ច្រកព្រំដែនអូយ៉ាដាវ ខេត្តរតនគិរី។ រូបភាព៖ Z1News

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ratanakiri agri export
ពាក្យទាក់ទង