ខណ្ឌចំការមនមានចំនួនខុនដូច្រើនជាងគេ ក្នុងចំណោមខណ្ឌទាំងអស់នៅភ្នំពេញ

Bunthoeun Chhut 07/January/2021 09:39
ចែករំលែក

ក្នុងចំណោមខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ខណ្ឌចំការមនមានភាពលេចធ្លោជាងគេលើចំនួនខុនដូរហូតដល់ទៅ២៦ ភាគរយនៃចំនួនយូនីតខុនដូសរុបនៅភ្នំពេញ​។

គិតមកត្រឹមឆ្នាំ ២០២០ ខណ្ឌចំការមនមានគម្រោងខុនដូ ៨១គម្រោង ហើយគម្រោងទាំងនេះបង្កើតបាននូវបន្ទបស្នាក់នៅសរុប ២៨៥៥៧យូនីត។ ចំនួននេះមានចំណែក២៦ភាគរយ នៃចំនួនខុនដូសរុប​១០ម៉ឺន៩ពាន់យូនីត ដែលផ្គត់ផ្គង់លើទីផ្សារក្នុងរាជធានីភ្នំពេញ។ នេះបើតាមទិន្ន័យស្រាវជ្រាវរបស់ក្រុមហ៊ុន Z1 Data។

ទិន្នន័យដដែលបានគូសបញ្ជាក់ថា ចំនួនខុនដូសរុបក្នុងខណ្ឌចំការមនគិតមកត្រឹមឆ្នាំ២០២០ សម្រេចការលក់បានជាង ៥០ភាគរយ នៃចំនួនផ្គត់ផ្គង់សរុប។

យោង​តាមរបាយការណ៍ភ្នំពេញឆ្នំា២០៣០ របស់ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០១៨ ចំនួនខុនដូក្នុងខណ្ឌនេះបានកើនដល់ ២០៤៥៣យូនីត។​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង