លោកដូណាល់ត្រាំបានលក់អចលនទ្រព្យរាប់រយលានដុល្លារអំឡុងឆ្នាំ 2017-2020

Bunthoeun Chhut 02/December/2020 18:19
ចែករំលែក

លោកដូណាល់ត្រាំដែលជាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញកម្រិតពិភពលោក បានជាប់ឆ្នោតក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ ហើយចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅខែមករា ឆ្នាំ២០១៧។

ចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកចាប់ពីចុងឆ្នាំ ២០១៦ សម្ព័ន្ធអាជីវកម្មរបស់លោកគឺក្រុមហ៊ុន Trump Organization ដែលធ្លាប់ជាយីហោក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យដ៏មានឥទ្ធិពល ​បានថមថយប្រជាប្រិយភាព​ជាបន្តបន្ទាប់។

សេចក្តីរាយការណ៍របស់ទស្សនាវត្តីពាណិជ្ជ​កម្មដ៏ល្បីល្បាញរបស់អាមេរិក គឺទស្សនាវដ្តី Forbes បានចុះផ្សាយអត្ថបទមួយកាលពីថ្មីៗនេះ ដោយបញ្ជាក់ថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ចូលកាន់ដំណែងជាប្រធានាធិបតី លោកបានប្រគល់ភារកិច្ចអាជីវកម្មឱ្យកូនប្រុសរបស់លោកពីររូបគឺ Eric Trump និង Donal John Jr ជាអ្នកមើលការខុសត្រូវ។

Forbes បានគូសបញ្ជាក់ថា ចាប់តាំងពីពេលនោះមកអាជីវកម្មដែលគ្រប់គ្រងដោយក្រុមហ៊ុន​ Trump Organization ដូចជាសណ្ឋាគារ អាផាតមិន រមណីយដ្ឋាន និងទីលានវាយកូនហ្គោលជាដើម បានធ្លាក់ប្រជាប្រិយភាព។ ចាប់ពីឆ្នាំ ២០១៧ មក សម្ព័ន្ធក្រុមហ៊ុន Trump Organization បានលក់ចេញផ្នែកខ្លះនៃអចលនទ្រព្យ​ដល់ទៅជាង១០កន្លែង ស្មើនឹងទឹកប្រាក់បូកបញ្ចូលគ្នា ១១៨ លានដុល្លារ។

ខាងក្រោមនេះជាព័ត៌មានត្រួសៗពីអចលនទ្រព្យរបស់លោកដែលបានលក់ចេញក្នុងអំឡុងពេលនេះ៖

1​ – អគារ Spring Creek Towers ស្ថិតនៅសង្កាត់ Brooklyn ក្រុង New York។ លោកបានលក់ភាគហ៊ុន ៤ ភាគរយពីគម្រោងអគារនេះ ដែលមានតម្លៃជាទឹកប្រាក់ ៣៣ លានដុល្លារ។

2 – ដី ១១ឡូតិ៍ ដែលមិនទាន់មានការរៀបចំហេដ្ឋារចនាស័ម្ពន្ធ មានទីតាំងស្ថិតនៅរដ្ឋ California។ ទឹក​ប្រាក់ពីការលក់ដីនេះមានចំនួន ២៣ ដុល្លារ

3 – លក់ខុនដូមួយចំនួននៅក្នុងគម្រោងសណ្ឋាគារ Trump International Hotel Las Vegas ដែលមានទីតាំងស្ថិតនៅទីក្រុង Las Vegas នៃ Nevada។ ការលក់នេះមានទឹកប្រាក់ ១៨ លានដុល្លារ។

4 – លក់ Penthouse នៅក្នុងអគារពាណិជ្ជកម្ម Trump Park Avenue មានទីតាំងស្ថិតក្នុងតំបន់ Manhattan នៃក្រុង New York។ ទឹកប្រាក់ពីការលក់នេះមានចំនួន ១៦ លានដុល្លារ។

5 – លក់ផ្ទះដែលមានទំហំ 5,400 ហ្វីតការ៉េ ដែលមានទីតាំងនៅរដ្ឋ California ដែលមានតម្លៃ 13,5 លានដុល្លារ។

6​ – អគារខុនដូ Trump Parc East ៣ យូនីត មានទីតាំងស្ថិតក្នុងតំបន់ Manhattan នៃក្រុង New York មានតម្លៃ ៧ លានដុល្លារ។

7 – ឃ្លាំងស្តុកទំនិញ នៅភាគខាងត្បូងរដ្ឋ Carolina មានតម្លៃជាទឹកប្រាក់ ៤ លានដុល្លារ។

8 – លក់ដីមួយកន្លែងនៅទីក្រុង Dominican​ Republic តំបន់ការីបីន ដែលមានតម្លៃជាទឹប្រាក់ ៣ លានដុល្លារ

9 – លក់ចំណតរថយន្ត​ នៅឯសណ្ឋាគារ Trump International Hotel & Tower Chicago ស្ថិតក្នុង ក្រុង Chicago រដ្ឋ Illinois ក្នុងទឹកប្រាក់ប្រមាន ៣០ ម៉ឺនដុល្លារ។
10 – លក់ភាគហ៊ុន ២៥ ភាគរយនៅក្នុងអចលនទ្រព្យលំនៅដ្ឋាននៅរដ្ឋ Virginia មានតម្លៃ ១៥ ម៉ឺនដុល្លារ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង