របាយការណ៍ថ្មី៖ អាជីវកម្មវិស័យលក់រាយនឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ២០២១
របាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន CBRE Cambodia បង្ហាញថា អាជីវកម្មក្នុងវិស័យលក់រាយនៅកម្ពុជាកំពុងស្ថិតក្នុងដំណើរស្ទើរតែវិលទៅរកសភាពដើមវិញហើយគិតមកទល់ពេលបច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ២០២១។ ការងើបឡើងវិញនៃវិស័យលក់រាយនេះ នឹងធ្វើឱ្យតម្រូវការនៃការជួលទីតាំងប្រកបអាជីវកម្មមានកំណើនល្អឡើងវិញផងដែរ។ អានបន្ថែម z1news.net
កិច្ចព្រមព្រៀងRCEP នឹងបង្កើនចំនួនរោងចក្រឧស្សាហកម្មនៅកម្ពុជា
យោងតាមការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Dezan Shira & Associates ដែលមានមូលដ្ឋាននៅទីក្រុងហុង កុង បានឱ្យដឹងថា កម្ពុជានឹងក្លាយជាទិសដៅកាន់តែទាក់ទាញសម្រាប់គម្រោងរោងចក្រឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរសម្លៀបំពាក់ ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ព្រោះកម្លាំងពលកម្មនៅទាប បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ អានបន្ថែម z1news.net
អ្នកជំនាញប្រាប់ពីប្រភេទអចលនទ្រព្យដែលប៉ះពាល់ និងមិនសូវប៉ះពាល់នៅឆ្នាំ២០២០នេះ
លោក Richard W. Davidson ដែលទើបត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា ប្រិតិបត្តិការទិញ-លក់អចលនទ្រព្យដែលមានតម្លៃក្រោម២លានដុល្លារនៅតែបន្តមានដំណើរការធម្មតានៅឆ្នាំ ២០២០នេះដោយសារការគាំទ្រដោយតម្រូវការពីអតិថិជនក្នុងស្រុក តែអចលនទ្រព្យដែលមានតម្លៃលើសពី២លានដុល្លារជួបការធ្លាក់ចុះ។ អានបន្ថែម z1news.net
សណ្ឋាគារផ្កាយប្រាំយីហោអាមេរិក Hyattនៅកម្ពុជានឹងបើកដំណើរការដើមឆ្នាំ២០២១
សណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh ដែលជាម៉ាកយីហោសណ្ឋាគាររបស់អាមេរិក នឹងចាប់ផ្តើមបើកដំណើរអាជីវកម្មនៅខែមករា ឆ្នាំ២០២១។ សណ្ឋាគារលំដាប់អន្តរជាតិនេះចំណាយទុនវិនិយោគប្រមាណ១៨០លានដុល្លារ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានចុះកិច្ចព្រមព្រៀងទទួលសិទ្ធិគ្រប់គ្រងសណ្ឋាគារនេះជាមួយម្ចាស់យីហោដើមគឺក្រុមហ៊ុន Hyatt Hotels Corporation ក្នុងឆ្នាំ២០១៦។ អានបន្ថែម៖ Phnom Penh Post
រដ្ឋាភិបាលនឹងអភិវឌ្ឍក្រុងពហុបំណងនៅខេត្តមណ្ឌលគិរី
រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការអភិវឌ្ឍក្រុងសែនមនោរម្យក្នុងខេត្តមណ្ឌលគិរី ប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដើម្បីឆ្លើយតបទៅនឹងកំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍នាពេលអនាគត។ ក្រុងសែនមនោរម្យឋិតនៅក្នុងចំណោមប៉ូលទេសចរណ៍ធំៗទាំង៦កន្លែងក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២០-២០៣៥។ តាមការរំពឹងទុក ផែនការមេនេះនឹងត្រូវដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ដើម្បីសម្រេចជំហានបន្ទាប់។ អានបន្ថែម z1news.net
អាកាសចរណ៍ជប៉ុន ANA ប្រកាសបើកជើងហោះហើរមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈ
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងបើកដំណើរការជើងហោះហើរត្រង់តភ្ជាប់ពីទីក្រុងតូក្យូប្រទេសជប៉ុន មកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា ចាប់ពីដើមខែធ្នូ ឆ្នាំ២០២០ ក្រោយផ្អាកមួយរយៈដោយសារបញ្ហាកូវីដ-១៩។ ការបើកដំណើរការជើងហោះហើរត្រង់ឡើងវិញនាពេលនេះ ត្រូវគេរំពឹងថានឹងជួយផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។ អានបន្ថែម៖ ក្រសួងទេសចរណ៍
ហាងទំនិញលក់រាយ 7-Eleven នឹងបើកដំណើរការនៅកម្ពុជាតាមការគ្រោងទុក
ក្រុមហ៊ុន CP ALL Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយ 7-Eleven របស់ប្រទេសថៃ បានបង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនក្នុងការពង្រីកផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ខ្លះ ក៏ក្រុមហ៊ុននៅតែបន្តរៀបចំ និងតៀមបើកសាខាទៅតាមផែនការនៅឆ្នាំ2021។ អានបន្ថែម៖ Phnom Penh Post