ចៀសវាងលក់អចលនទ្រព្យខុស និងទិញចូលកប់ដើម គួរដឹងពីចំណុចសំខាន់ទាំងនេះ

Bunthoeun Chhut 23/April/2021 04:00
ចែករំលែក

ការទិញអចលនទ្រព្យមិនស្របតាមតម្រូវការទីផ្សារ ឬទិញក្នុងតម្លៃ​ខ្ពស់ជាងទីផ្សារ នឹងបង្កការលំបាកដល់ការលក់ចេញវិញ ឬមានឱកាសចំណេញទាប។ សម្រាប់ម្ចាស់ទ្រព្យក៏ដូចគ្នា ការដាក់លក់អចលនទ្រព្យមិនត្រឹមត្រូវនឹងធ្វើឲ្យការលក់ចេញមិនអាចសម្រេចបាន ឬ អាចប្រឈមការខាតបង់។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកអ្នកគួរអ្នកស្វែងយល់ពីចំណុចសំខាន់ៗបួនដូចខាងក្រោម៖

១) គោលបំណង៖ លោកអ្នកគួរកំណត់ពីគោលបំណងនៃការទិញអចលនទ្រព្យនោះ ថាតើក្នុងបំណងដើម្បីរស់នៅ, ប្រកបអាជីវកម្ម, ទិញដើម្បីដាក់ជួលដែលអាចបង្កើតបានជាលំហូរសាច់ប្រាក់ទៀងទាត់ ឬមួយទិញទុកដើម្បីយកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ។ ការមានគោលបំណងច្បាស់លាស់ ជួយឲ្យការទិញអចលនទ្រព្យឆ្លើយតបនឹងតម្រូវការពិតប្រាកដ។

២) ទីតាំងសក្តានុពល៖ នៅពេលដែលទិញអចលនទ្រព្យ គេតែងចាត់ទុកទីតាំងជាកត្តាចំបាច់មួយមិនអាចមើលរំលង ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល។ ជាទូទៅ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យលើកទឹកចិត្តពិចារណាលើទីតាំងណាដែលឋិតនៅតាមបណ្តោយផ្លូវធំ ឬទីតាំងដែលនឹងឆាប់មានការអភិវឌ្ឍ ព្រោះតម្លៃទ្រព្យវាប្រែប្រួលទៅតាមល្បឿននៃការរីកចម្រើនក្នុងទីតាំងភូមិសាស្រ្តនោះ។

៣) ទំហំ និងសណ្ឋានដីដ្បិតតែទីតាំងល្អជារឿងសំខាន់ តែការមានទំហំដី និងសណ្ឋានដីត្រូវស្តង់ដារក៏ជារឿងចាំបាច់ ព្រោះថាកត្តានេះជួយឲ្យអចលនទ្រព្យកាន់តែមានឱកាសទីផ្សារខ្ពស់។ ការមានទំហំដី និង សណ្ឋានដី ដែលអំណោយផលដល់ការអភិវឌ្ឍន៍បានច្រើនទម្រង់ ឬ ឆ្លើយតបតាមគោលបំណងច្រើនប្រភេទ ជួយធ្វើឲ្យអចលនទ្រព្យនោះមានតម្រូវការខ្ពស់លើទីផ្សារ និងមានឱកាសលក់ចេញខ្ពស់។

៤) ឆែកតម្លៃអចលនទ្រព្យពីក្រុមហ៊ុនវាយតម្លៃ៖ Indication Plus គឺជាសេវាកម្មថ្មីមួយរបស់ក្រុមហ៊ុន VTrust Appraisal ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង១៦ឆ្នាំក្នុងការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា។ កម្មវិធី Indication Plus គឺជាការវាយតម្លៃបឋម ដែលអនុញ្ញាតឱ្យលោកអ្នកឆែកមើលពីតម្លៃអចលនទ្រព្យក្នុងតម្លៃប្រហាក់ប្រហែល (ចន្លោះពីថ្លៃ A ដល់ ថ្លៃ B) ដោយពឹងផ្អែកលើទិន្នន័យនៃការទិញ-លក់នាពេលកន្លងមក បូករួមទាំងការវិភាគលើកត្តាមួយចំនួនដូចជាសេដ្ឋកិច្ច ផែនការរដ្ឋាភិបាល និងកត្តាផ្សេងៗ។ ការឆែកតារាងវាយតម្លៃបឋមនេះនឹងជួយឲ្យមានការសម្រេចចិត្តដាក់លក់អចលនទ្រព្យក្នុងតម្លៃត្រឹមត្រូវ ឬក៏ការទិញចូលងាយលក់ចេញវិញបានផលចំណេញ។

ម្យ៉ាងវិញទៀត ការដឹងពីតម្លៃអចលនទ្រព្យដែលស្របតាមទីផ្សារ វា​ផ្តល់ភាពងាយស្រួលក្នុងការទទួលកម្ចី ហើយក៌បង្កលក្ខណៈងាយស្រួលដល់អ្នកផ្តល់កម្ចីដើម្បីសិក្សាពីតម្លៃទ្រព្យនោះក្នុងការការពារហានិភ័យ។

អត្ថបទទាក់ទង៖ នេះជាមូលហេតុដែលសេវាវាយតម្លៃអចលនទ្រព្យជួយបង្កើនអត្ថប្រយោជន៍

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង