ទីផ្សារអចលនទ្រព្យក្រុងពោធិ៍សាត់វិវត្តន៍ពីការពុះឡូតិ៍ទៅជាគម្រោងអភិវឌ្ឍន៍លំនៅឋាន

Bunthoeun Chhut 26/October/2020 17:40
ចែករំលែក

ខេត្តពោធិ៍សាត់៖  និន្នាការនៃទីផ្សារអចលនទ្រព្យក្នុងក្រុងពោធិ៍សាត់នារយៈពេលពីឆ្នាំចុងក្រោយនេះបានវិវត្តន៍ពីការ​ពុះដីឡូតិ៍ ទៅជា​ការវិនិយោគលើគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប និងមធ្យម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារ​។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខេត្តពោធិ៍សាត់។

លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍លំនៅឋានប្រហែលចំនួនប្រាំគម្រោង ដែលសុទ្ធសឹងជាការវិនិយោរបស់វិនិយោគិន​ក្នុងស្រុក មានដូចជា​ម្រោង ភូពុយ អ៉ិន​វេសមិន ខូអិលធីឌី, វីឡាទំនើបរតនៈសម្បត្តិ និង​គម្រោងលំនៅឋានភូមិឋានក្រវ៉ាន់ជាដើម។

លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់

លោកពោធិ៍ ថ្លែងថា៖ «ពីមុននៅក្រុងពោធិ៍សាត់សំបូរតែការពុះដីឡូតិ៍លក់ ប៉ុន្តែពីរចុងក្រោយនេះចាប់ផ្តើមមានការវិនិយោគទៅលើលំនៅឋាន ហើយនេះជាការវិវត្តន៍ថ្មីនៃទីផ្សារអចលនទ្រព្យក្នុងក្រុងពោធិ៍សាត់ ដែលធ្វើឱ្យទីផ្សារដីធ្លីកាន់តែមានកំណើនល្អ»។

​លោកបន្តថា គម្រោងទាំងនេះជា​ប្រភេទផ្ទះ​ល្វែង និងវីឡា ហើយភាគច្រើនផ្តោតលើទីផ្សារក្នុងស្រុក និង​អ្នកចំណូលខាងក្រៅដែលចូលមករស់នៅ និងការធ្វើអាជីវកម្ម។ លោកបន្ថែមថា ទីផ្សារ​លំនៅឋានក្នុងក្រុងពោធិ៍សាត់មានតម្លៃចាប់ពី ២,៨០០០ ដុល្លារ រហូតដល់ ៧,៨០០០ ដុល្លារក្នុងមួយល្វែង ដោយអាស្រ័យទៅតាមប្រភេទនៃផ្ទះ។

បើតាមអ្នកឯកទេសដីធ្លីរូបនេះ តម្លៃដីដាក់លក់ក្នុងក្រុងពោធិ៍សាត់នាពេលបច្ចុប្បន្នមានតម្លៃជាមធ្យមចាប់ពី ៣៥០ ដុល្លារ​ ទៅ ១,០០០ដុល្លារក្នុងមួយការ៉េ ដោយអាស្រ័យលើទីតាំងនៃដី ហើយតម្លៃនេះកើនឡើងប្រមាណ ២៥ភាគរយ បើធៀបនឹងឆ្នាំមុន។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង