រដ្ឋាភិបាលប្រកាសលើកពេលអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ឆ្នាំ ២០២៤

Bunthoeun Chhut 03/March/2022 15:53
ចែករំលែក

ភ្នំពេញ៖  អគ្គនាយកដ្ឋានពន្ធដារ(GDT)បានប្រកាសពន្យាពេលក្នុងការ​អនុវត្តពន្ធលើចំណេញមូលធនរហូតឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT ​ចេញផ្សាយនៅរសៀលថ្ងៃពុធនេះ។

សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យាកាលបរិចេ្ចទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤»។ GDT បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសនេះថា ការលើកពេលអនុវត្តពន្ធនេះ ស្របតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ របស់រដ្ឋាភិបាល​ដើម្បីជំរុញការវិនិយោគ។

ពន្ធលើចំណេញមូលធន  ត្រូវបានប្រកាសពន្យាពេលពីរដង ដោយដំបូងឡើយគ្រោងអនុវត្តចាប់ពីខែ មករា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានលើកពេលដល់ឆ្នាំ២០២២ ហើយនឹងកំណត់ការអនុវត្តឡើងវិញចាប់ពីឆ្នាំ២០២៤។

បើតាមអគ្គនាយកដ្ឋានពន្ធដារ មូលធនឬទ្រព្រដែលជាកម្មវត្ថុជាប់ពន្ធលើចំណេញមូលធនមាន៦ ប្រភេទដូចជា អចលនទ្រព្យ, ទ្រព្យវិនិយោគ, កេរ្តរិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធបញ្ញា, រូបិយវត្ថុបរទេស, និងភតិសន្យា។ អគ្គនាយដ្ឋានពន្ធដារបានគូសបញ្ជាក់ថាដោយផ្អែកលើការសិក្សាបទពិសោធន៍ពីបណ្តាប្រទេសនានា និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពន្ធលើចំណេញមូលធន​ត្រូវបានកំណត់យកអត្រា២០ភាគរយ ទៅលើផលចំណេញសម្រេចបាន (មិនមែន២០ភាគរយនៃតម្លៃលក់នោះទេ)។

បណ្តាប្រទេសជាច្រើននៅជិតខាងកម្ពុជាក៏បានអនុវត្តន៍ពន្ធលើចំណេញមូលធននេះដែរ ហើយប្រទេសខ្លះកំណត់អត្រាខ្ពស់ជាងកម្ពុជា និងខ្លះទាបជាង។ ប្រទេសមួយចំនួនក្នងតំបន់អាស៊ីដូចជាសាធារណរដ្ឋកូរ៉េខាងត្បូង (៤២%), ថៃ (៣៥%), តៃវ៉ាន់ (៣៥%) បង់ក្លាដេស(៣០%) និងប្រទេសឥណ្ឌា(៣០%)។ (សូមចុចទីនេះដើម្បីមើលពីអត្រាពន្ធលើចំណេញមូលធនក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី)

សូមមើលការគណនាពន្ធលើចំណេញមូលធន និងឧទារហ៍ដូចខាងក្រោម៖

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង