ភ្នំពេញ៖ ផ្លូវជាតិលេខ៣ ដែលស្ថាបនាឡើងវិញបាន ៨០ ភាគរយគិតមកទល់ពេលនេះ នឹងក្លាយជាបណ្តុំរោងចក្រឧស្សាហកម្មដ៏លេចធ្លោ ជាពិសេសកំណាត់ផ្លូវចេញពីចោមចៅ ទៅដល់ចំណុចបែកគូស (ខេត្តតាកែវ)។ នេះបើយោងតាមការព្យាកររបស់មន្រ្តីរដ្ឋាភិបាល។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០ ថា បច្ចុប្បន្នកំណាត់ផ្លូវនេះមានប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្ម សហគ្រាសធុនតូចៗ និងមធ្យម ដែលធ្វើឱ្យចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា ការស្ថាបនាធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣សម្រេចបាន ៨០% ហើយមកដល់បច្ចុប្បន្ន។

លោក ខាន់ ម៉ាណេរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ លោកថ្លែងថា៖ «តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ»។ លោកបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ កំពុងរួមចំណែកបញ្ចៀសផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ។
ផ្លូវជាតិលេខ៣ តភ្ជាប់ពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តសំខាន់ៗមួយចំនួនដូចជាខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត។ ផ្លូវមួយខ្សែនេះក៏មានការតភ្ជាប់ជាមួយផ្លូវជាតិលេខ ៤ ដោយកាត់តាមខេត្តកំពតឆ្ពោះតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាផងដែរ គឺខេត្តព្រះសីហនុ។

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ
ផ្លូវជាតិលេខ៣ បានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ ខែឧសភា ឆ្នាំ២០១៨។ ផ្លូវជាតិនេះមានប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក។ តាមការគ្រោងទុកផ្លូវនេះបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។
លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ បានឱ្យដឹងថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពុងមានកំពុងមានសកម្មភាពទិញ-លក់ដីធ្លីច្រើនគួរឱ្យកត់សម្គាល់ផងដែរនាដើមឆ្នាំនេះ ក្នុងចំណោមទីតាំងសំខាន់ផ្សេងៗទៀតក្នុងខេត្តតាកែវ។។
លោកថ្លែងថា៖ «សម្រាប់ទីតាំងដីឋិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ មានភ្ញៀវចង់បានដីនៅតំបន់នោះច្រើន…ហើយភ្ញៀវភាគច្រើនចង់បានដីតំបន់នោះសម្រាប់សាងសង់ជារោងចក្រកាត់ដេរ ការ៉ាស់សាំង និងអារហារដ្ឋាន។»
លោកចិន បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នលោកទទួលបានការដាក់ទីតាំងដីធ្លីពីម្ចាស់ទ្រព្យជាង២០០ ទីតាំង។ ក្នុងនោះទីតាំងដីធ្លីដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៣ មានចំនួន៩០ ទីតាំង ពោលគឺជាតំបន់ដែលមានការដាក់-លក់ដីធ្លីច្រើនជាងគេក្នុងខេត្តតាកែវ។
ព័ត៌មានសន្ទស្សន៍ទីផ្សារដីធ្លីរបស់ក្រុនហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust Appraisal បានបង្ហាញថា តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុ

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ
ងតំបន់ផ្សារអង្គតាសោម (ស្រុកត្រាំកក់) មានតម្លៃចន្លោះពី ២០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតម្លៃដី ចេញពីផ្សារទៅអង្គតាសោមចំងាយ ១ គីឡូម៉ែត្រ ទៅទិសខាងត្បូង អាចមានតម្លៃចន្លោះពី ៧០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យតាមទីតាំងនៃដី។
លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ត្រង់គីឡូលេខ៣០ កំពុងទាក់ទាញការវិនិយោគលើវិស័យដីធ្លី ព្រោះជាតំបន់ដែលមានរោងចក្រឧស្សាហកម្ម ហើយប្រតិបត្តិការទិញ-លក់នៅតំបន់នេះក៏កំពុងមានកំណើនផងដែរ។
បើតាមលោកសេងហ៊ួទីផ្សារដីធ្លីនៅតំបន់នេះ (ម្តុំគីឡូលេខ៣០) មានតម្លៃដាក់លក់ចន្លោះពី ១៣០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយថយមកត្រឹម ៤០ ទៅ ៥០ ដុល្លារមួយម៉ែត្រការ៉េ សម្រាប់ទីតាំងម្តុំគីឡូលេខ៤០។
រូបភាពផ្លូវជាតិលេខ៣៖ ក្រសួងសាធារណការ និងដឹកជញ្ជូន