តំបន់ចន្លោះផ្លូវជាតិទាំងពីរនេះក្នុងខេត្តកណ្តាលនឹងក្លាយជាបណ្តុំលំនៅដ្ឋានធំៗនិងអគារពាណិជ្ជកម្ម

Bunthoeun Chhut 02/September/2020 12:20
ចែករំលែក

ខេត្តកណ្តាល៖ អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថាតំបន់ចន្លោះផ្លូវជាតិលេខ ៥ និង​លេខ ៦A ក្នុងខេត្តកណ្តាលមាន​សក្តានុពលខ្ពស់​ក្នុងការ​ទាក់ទាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ​​ ដែលនឹង​ជួយជំរុញកំណើនទីផ្សារដីធ្លីនៅតំបន់នោះ។

លោក ច្រឹក សុខនីម នា​យកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong ធ្លាប់បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយនាពេលកន្លងទៅថា ម្ចាស់គម្រោង​ធំៗមួយចំនួនបានទិញដីនៅតំបន់ចន្លោះផ្លូវជាតិលេខ ៥ និង ផ្លូវ ៦A ហើយលាតសន្ទឹងដល់ផ្លូវ ៦១ ក្នុងគោលដៅអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋាននាពេលអនាគត។

លោកថ្លែងថា៖ «ក្នុងខេត្តកណ្តាល ជាពិសេសក្រវ៉ាត់ក្រុងផ្លូវជាតិលេខ ៦A ​ផ្លូវជាតិ​ ៥ នឹងមានកំណើនសន្ទុះនៃការអភិវឌ្ឍ….ព្រោះអីម្ចាស់បុរី​ធំៗ កំពុង​អភិវឌ្ឍរួមគ្នានៅតំបន់ផ្លូវជាតិទាំងផ្លូវជាតិលេខ៥ និង ៦។ គាត់ទិញដីធំៗច្រើនណាស់ អ៊ីចឹងពេលក្រោយទៅអគារណិជ្ជកម្មខ្ពស់ៗ នឹងទៅប្រមូលផ្តុំនៅតំបន់នោះ»។  ​

លោក ជាម ប៊ុនជួ ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកណ្តាល

តំបន់ដែលបានលើកឡើងខាងលើ ជាតំបន់នៅជាប់ព្រំប្រទល់រាជធានីភ្នំពេញ ដែលកំពុងមានកំណើនបុរីលំនៅដ្ឋាន។ បើ​គិត​ចាប់ពី​ព្រែកលៀប រហូតដល់​តំបន់​ព្រែក​អញ្ចាញ (ស្រុកមុខកំពូលខេត្តកណ្តាល) តាមបណ្តោយ​ផ្លូវជាតិ​លេខ៦A បុរីធំៗជាច្រើនកំពុងមានវត្តមានរួចទៅហើយដូចជា បុរី​អ័​រ​គី​ដេ បុរី​ប៉េង​ហួត បុរី ឌឹផ្លរ៉ា  និងបុរីវិមានភ្នំពេញជាដើម។​

ផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦ ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជាក្នុងការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូន​ទំនិញជាមួយបណ្តាដៃគូប្រទេសជាអាស៊ានដូចជាថៃ មីយ៉ាន់ម៉ា និង​វៀតណាម​។

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល

ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៦A មានតម្លៃដាក់លក់ចន្លោះពី ២០០ ទៅ ៤៥០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ (គិត​ចាប់ពីព្រំប្រទល់ភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម)។ នេះបើយោងតាម លោក ជាម ប៊ុនជួ ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកណ្តាល។

លោក​បន្តថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៥ មានតម្លៃដាក់លក់ចាប់ពី ១០០ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ( គិត​ចាប់ពីព្រំប្រទល់ភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ)។​

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានលើកឡើងស្រដៀងគ្នានេះ​ដែរថាគម្រោងសាងសង់ផ្ទះល្វែង និងបុរីកំពុង​រីកដុះដាល់ខ្លាំង​នៅតំបន់ដែលបានលើកឡើងខាងលើ ដែលស្របតាមសក្តានុពលនៃការពង្រីកទីក្រុងដែលកំពុងបាញ់ឆ្ពោះមក​ប៉ែកខាងជើង​។

លោកបន្តថា៖«​នេះជាឱកាសវិនិយោគដីធ្លីល្អសម្រាប់តំបន់ដែលនៅជុំវិញ ព្រោះកាលណាការអភិវឌ្ឍន៍កាន់តែរីកដុះដាលវានឹងជះឥទ្ធិពលដល់ទីផ្សារដីធ្លីនៅតំបន់នោះ»៕

———————-

ក្រុមហ៊ុនអលចនទ្រព្យ Century 21 Zillion Holding នឹងរៀបចំវគ្គបណ្តុះភាពជោគជ័យ ៣៨០០ នាក់ សម្រាប់ អ្នកឯកទេសដីធ្លីប្រចាំខេត្តកណ្ដាល នៅថ្ងៃសៅរ៍ទី ១២ ខែកញ្ញា ឆ្នាំ ២០២០នេះហើយ។
សូមចុះឈ្មោះចូលរួមកម្មវិធីនេះដោយស៊េរី និងឥតគិតតាមរយៈlink
???? ចុះឈ្មោះ៖ http://shorturl.at/dBHS2
☎️ 098 592 333 / 061 759 777

ប្លុកក្នុងរង្វង់គំនូសក្រហមនេះ ត្រូវបានអ្នកជំនាញរំពឹងថានឹងមានសន្ទុះកំណើនអភិវឌ្ឍនាពេលអនាគត។

ផ្លូវជាតិលេខ ៦អា ចេញចំណុចជ្រោយចង្វារ

ផ្លូវជាតិលេខ ៦អា ចេញពីចំនុចស្រុកមុខកំពូលខេត្តកណ្តាល

ផ្លូវជាតិលេខ ៥ ចេញពីចំណុចខណ្ឌឬស្សីកែវ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង