ខេត្តកំពត៖ បន្ទាប់ពីរៀបចំនៅខេត្តចំនួន 5 ដោយជោគជ័យ ហើយទទួលបានអ្នកចូលរួមលើសពីការគ្រោងទុក ឥឡូវនេះកម្មវិធីបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ បានចូលមកដល់ខេត្តកំពត និងខេត្តកែបហើយ។
ក្រុមហ៊ុន Century 21 Zillion Holding នៅថ្ងៃអាទិត្យទី ២៣ ខែ សីហា ខាងមុខនេះ នឹងរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តកំពតនិងខេត្តកែប។ កម្មវិធីនេះនឹងត្រូវរៀបចំឡើងនៅឯសាលាខេត្តកំពត ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១៖៣០ ព្រឹក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តទាំងពីរនេះ។
វគ្គបណ្តុះបណ្តាលនៅខេត្តទាំងពីរ ដែលជាខេត្តពោរពេញដោយសក្តានុពលទេសចរណ៍ និងអចលនទ្រព្យនេះ នឹងមានវាគ្មិនជំនាញ និងល្បីៗរហូតដល់ទៅ 5 រូបដើម្បីចែករំលែកចំណេះដឹង និងបទពិសោធពីគន្លឹះនៃភាពជោគជ័យក្នុងអាជីព និងមុខរបរ។ នេះគឺជាព្រឹត្តការណ៍ដ៏កម្រសម្រាប់បងប្អូនអ្នកខេត្តកែប និងកំពត ដើម្បីពង្រឹងសមត្ថភាព និងឱកាសឆ្ពោះទៅរកភាពជោគជ័យ។
ក្រុមហ៊ុន Century 21 Zillion Holding កាលពីថ្មីៗនេះ បានរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់នេះដោយជោគជ័យរួចទៅហើយនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និង ខេត្តកំពង់ធំ។ គ្រប់បណ្តាខេត្តទាំងនេះសុទ្ធតែទទួលបានអ្នកចូលរួមច្រើនកុះករ និងលើសពីការរំពឹងទុក។
ក្រុមហ៊ុននឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅគ្រប់បណ្តាខេត្តទាំងអស់ដើម្បីបង្កើតឱកាសការងារ និងវិនិយោគដល់បងប្អូននៅទូទាំងប្រទេសកម្ពុជា។
បងប្អូនដែលមានបំណងចូលរួមក្នុងសិក្ខាសិលាបណ្តុះបណ្តាលនេះ អាចចូលរួមដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះតាមរយៈ link ឬទាក់ទងមកកាន់លេខទូរស័ព្ទដូចខាងក្រោម៖
????ខេត្តកំពត-កែប៖ https://bit.ly/2E5ser2
☎️ 085 791 777/ 098 592 333 / 061759777

ព្រឹត្តិការណ៍ក្នុងខេត្តព្រះសីហនុ

ព្រឹត្តិការណ៍ក្នុងខេត្តសៀមរាប

ព្រឹត្តិការណ៍ក្នុងខេត្តឧត្តរមានជ័យ

ព្រឹត្តិការណ៍ក្នុងខេត្តព្រះវិហារ

ព្រឹត្តិការណ៍ក្នុងខេត្តកំពង់ធំ