ខេត្តកំពង់ធំ៖ ខេត្តកំពង់ធំកំពុងមានកំណើនការវិនិយោគលើចម្ការខ្នាតធំសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ប៉ុន្តែនៅមិនទាន់មានការវិនិយោគលើរោងចក្រកែឆ្នៃដើម្បីស្រូបយកវត្ថុធាតុដើមដ៏សម្បូរបែបទាំងនោះនៅឡើយ។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកំពង់ធំមានហេដ្ឋារចនាសម្ព័ន្ធល្អតភ្ជាប់ទៅគ្រប់ខេត្តក្រុងក្នុងការចែកចាយផលិតផលនៅទូទាំងប្រទេស ដែលអំណោយផលសម្រាប់វិនិយោគិនក្នុងការដាក់ទីតាំងរោងចក្រកែឆ្នៃផលិតផលនានាសម្រាប់ផ្គង់ផ្គង់ទីផ្សារក្នុងស្រុក។
ឯកឧត្តមថ្លែងថា៖«យើងមានស្វាយចន្ទីរាប់ម៉ឺនតោន ស្រូវ និងកៅស៊ូ ប៉ុន្តែនៅមិនទាន់មានរោងចក្រកែច្នៃផលិតផលសម្រេច…បើមានការវិនិយោគផ្នែកនេះ ប្រាកដណាស់នឹងជួយពន្លឿនសេដ្ឋកិច្ចរបស់ខេត្តកាន់តែលឿនថែមទៀត» ។
ទិន្ន័យបច្ចុប្បន្នភាពពីរដ្ឋបាលខេត្តកំពង់ធំបានបង្ហាញថា ខេត្តនេះមានផ្ទៃដាំដំណាំកៅស៊ូធំជាងគេនៅកម្ពុជា ដែលមានផ្ទៃដីដាំដុះបច្ចុប្បន្នរហូតដល់ជាង ៧ ម៉ឹនហិកតា។ ហើយបច្ចុប្បន្នមានរោងចក្រកែច្នៃកៅស៊ូចំនួនប្រាំកន្លែង ខណៈរោងចក្រកែច្នៃបីបន្ថែមទៀតកំពុងសាងសង់។ ក្រៅពីកៅស៊ូ ខេត្តនេះក៏មានផ្ទៃដីដាំដុះទ្រង់ទ្រាយធំផងដែរដូចជា ស្វាយចន្ទី និងស្រូវជាដើម។
លោក ចាន់ ចំណាន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា ទីផ្សារដីធ្លីសម្រាប់បម្រើដល់វិស័យកសិ-ឧស្សាហកម្ម កំពុងមានហាងឆេងល្អ ព្រោះមានឈ្មួញជាលក្ខណៈក្រុមហ៊ុន និងគ្រួរសារកំពុងស្វែងរកទិញដីសម្រាប់ការិនិយោគ ដំណាំកៅស៊ូ និងស្វាយចន្ទីជាដើម។
លោកចំណាន បានគូសបញ្ជាក់ថា ស្រុកសន្ទុក ប្រាសាទបល្ល័ង្គ ប្រាសាទសំបូរ និងស្រុកសណ្ដាន់ ជាទីតាំងអំណោយផលលើវិស័យកសិ-ឧស្សាហកម្មជាងគេ ហើយការទិញ- លក់ដីធ្លីទៀតសោតក៏មានសកម្មភាពលេចធ្លោផងដែរ ព្រោះជាទីតាំងដែលមានការវិនិយោគពីក្រុមហ៊ុនលើដំណាំកៅស៊ូ ស្វាយចន្ទី និងដំឡូងមី។

លោក ចាន់ ចំណាន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ធំ
លោកបានបន្តថា៖ «ក្នុងចំណោមស្រុកទាំងបួននេះ ស្រុកសន្ទុក ប្រាសាទសំបូរ និងស្រុកសណ្ដាន់ ជាទីតាំងសម្រាប់ឱកាសដែលវិនិយោគដីធ្លីអាចទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះមួយរយៈចុងក្រោយថ្មីៗនេះមានភ្ញៀវចុះទៅរកទិញដីនៅតំបន់នោះច្រើន»។
បើតាមលោក ចំណាន ហាងឆេងដីធ្លីសម្រាប់សម្រាប់ដីដំាស្វាយចន្ទី មានតម្លៃចន្លោះពី ៥ ទៅ ៦ ពាន់ដុល្លារ ហើយទីតាំងដីខ្លះនៃតំបន់ទាំងនេះអាចមានតម្លៃហក់ ៨ ពាន់ដុល្លារក្នុងមួយហិកតា (ប្លង់រឹង) ដែលតម្លៃនេះកើនចន្លោះពី ៣ ពាន់ទៅ ៤ ពាន់ដុល្លារ បើធៀបនឹងឆ្នាំមុន។ ខណៈដែលទីតាំងដីសម្រាប់ដំណាំកៅស៊ូ មានហាងឆេងខ្ពស់ជាងដីសម្រាប់ស្វាយចន្ទី ដែលមានតម្លៃជាមធ្យ ១ម៉ឺន ២ ពាន់ដុល្លារក្នុងមួយហិកតា (ប្លង់រឹង) ដែលតម្លៃនេះកើនឡើងពី ៩ ពាន់ដុល្លារក្នុងមួយហិកតាកាលពីឆ្នាំមុន។
——————————————-
សម្រាប់បងប្អូនដែលស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ ហើយចង់ក្លាយជាអ្នកឯកទេសដីធ្លីប្រចាំតំបន់នៅខេត្តកំពង់ធំ សូមចូលរួមសិក្ខាសាលាបណ្តុះជំនាញរបស់ ក្រុមហ៊ុន Century 21 Zillion Holding ដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះតាមរយៈ link ឬទាក់ទងតាមទូរស័ព្ទដូចខាងក្រោម។
???? ខេត្តកំពង់ធំ៖ https://bit.ly/3gKvFl2
☎️ 085 791 777/ 098 592 333 / 061759777
កម្មវិធីនេះប្រព្រឹត្តិទៅនៅ៖
- ថ្ងៃសុក្រទី 14 សីហាឆ្នាំ 2020
- ភោជនីយដ្ឋាន វល្លិមាស
- ម៉ោង 8:30 ព្រឹក ដល់ម៉ោង 11:30 ព្រឹក