ក្រុមហ៊ុន 5 កំពុងស្វែងរកជួល ឬ ទិញទីតាំងអាជីវកម្មថ្មីរហូតទៅដល់ 38 កន្លែងនៅទូទាំងប្រទេស

Bunthoeun Chhut 12/August/2020 17:41
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុន 5 ដែលចម្រុះដោយប្រតិបត្តិករសេវាហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនភោជនីយដ្ឋានបានចេញសេចក្តីប្រកាសរួមគ្នាស្វែងរកទីតាំងល្អៗរហូតដល់ទៅ 38 កន្លែងនៅទូទាំងប្រទេសដើម្បីបង្កើតការិយាល័យថ្មី និងទីតាំងភោជនីយដ្ឋានថ្មីនៅ 14 ខណ្ឌនៅភ្នំពេញ និង 24 ខេត្តនៅទូទាំងប្រទេសកម្ពុជា។

ទីតាំងដែលត្រូវការសម្រាប់បង្កើតអាជីវកម្មថ្មី និងការិយាល័យរបស់ក្រុមហ៊ុនទាំង 5​ នេះត្រូវមានទំហំចន្លោះពី 2 000 ម៉ែត្រការ៉េ​ ទៅ 5 000 ម៉ែត្រ​ការ៉េ និងត្រូវមានចម្ងាយពី ៥០០ ម៉ែត្រទៅ ១គីឡូម៉ែត្រពីទីប្រជុំជន​។​

ក្រុមហ៊ុនទាំង 5 នោះរួមមាន ក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីសហរដ្ឋអាមេរិក Century 21 Zillion Holding ដែលជាក្រុមហ៊ុនផ្តោតឯកទេសខាងទិញ លក់ ជួល ដីធ្លី​ និងក្រុមហ៊ុន V Trust Appraisal ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុនបីទៀតរួមមាន ភោជនីយដ្ឋាន ផាក កាហ្វេ ក្រុមហ៊ុន Zillion Trust ដែលមានអជ្ញាប័ណ្ណថែរក្សាទ្រព្យសម្បត្តិជំនួស និង ក្រុមហ៊ុនសេវាទូទាត់អេឡិចត្រូនិក ZeeCash។​​

តាមរយៈសេចក្តីប្រកាសនេះ បងប្អូនម្ចាស់ទ្រព្យ ដែលមានទីតាំងដីសមស្រប​ទៅតាម​លក្ខណ្ឌតម្រូវដូចបានរៀបរាប់ខាងលើ អាចធ្វើការទាក់ទងមកក្រុមហ៊ុនតាមរយៈទូរស័ព្ទលេខ៖ 085 791 777/ 085 741 777 ឬលោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Century 21 Zillion Holding។ សូមចុចលើ link ទីនេះ  

ការ​ប្រកាសស្វែងរកទីតាំងអាជីវកម្មនេះ ក៏បានធ្វើឡើងស្របពេលដែល ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding កំពុងត្រូវការអ្នកឯកទេសដីធ្លីចំនួន 3800 នាក់ ដើម្បីបំពេញប្រតិបត្តិការផ្នែកអចលនទ្រព្យនៅទូទាំង ២៥ ខេត្តនិងរាជធានី។​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង