ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding នឹងចាប់ផ្តើមបេសកកម្មមួយសប្តាហ៍ពេញចាប់ពីថ្ងៃទី 9 សីហាខាងមុខនេះដើម្បីធ្វើដំណើរទៅខេត្ត 4 ផ្សេងគ្នាសម្រាប់រៀបចំវគ្គបណ្តុះជំនាញអ្នកឯកទេសដីធ្លីប្រចាំតំបន់នៅខេត្តទាំងនោះ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមប្រធានបទ«បណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់» ដោយផ្តើមពីខេត្តសៀមរាបនៅថ្ងៃអាទិត្យទី 9 ខែ សីហាឆ្នាំ 2020 ហើយបន្តដំណើរទៅខេត្ត ឧត្តរមានជ័យ ដើម្បីរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តឧត្តរមានជ័យនៅថ្ងៃអង្គារទី 11 សីហាឆ្នាំ 2020។
នៅថ្ងៃពុធទី 12 សីហា ឆ្នាំ 2020 ក្រុមហ៊ុននឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះនៅខេត្តព្រះវិហារ មុននឹងបន្តដំណើរមកខេត្តកំពង់ធំដើម្បីរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តកំពង់ធំនៅថ្ងៃសុក្រទី 14 ខែសីហា ឆ្នាំ ២០២០។
បេសកកម្មបណ្តុះបណ្តាលនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Century 21 Zillion Holding បានរៀបចំវគ្គបណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់នេះដោយជោគជ័យរួចហើយនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្រុមហ៊ុន Century 21 Zillion Holding នឹងរៀបចំវគ្គបណ្តុះបណ្តាលនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសការងារ និងវិនិយោគដល់អ្នកចូលរួមតាមរយៈកាទទួលបានចំណេះដឹងថ្មីៗពីវាគ្មិនដែលពោរពេញទៅដោយបទពិសោធន៍ និងជំនាញក្នុងវិស័យនេះ។
សម្រាប់បងប្អូន ដែលស្ថិតនៅខេត្តទាំងបួនខាងលើនេះ ហើយមានបំណងស្វែងយល់ និងទទួលបានឱកាសការងារក្នុងវិស័យអចលនទ្រព្យ សូមចូលរួមវគ្គបណ្តុះបណ្តុះបណ្តាលនេះដោយសេរីឥតគិតថ្លៃតាមបណ្តាខេត្តរៀងៗខ្លួនដែលមានជម្រាបជូនខាងលើ។
សម្រាប់បងប្អូននៅខេត្តឧត្តរមានជ័យដែលមានបំណងចូលរួមសិក្ខាសាលានេះ សូមចុះឈ្មោះចូលរួមតាមរយៈ Link នេះដើម្បីបំពេញព័ត៌មានមួយចំនួន ឬទាក់ទងទៅលេខទូរស័ព្ទ៖ 085 791 777/ 098 592 333 / 061759777។

ទិដ្ឋភាពវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់នៅរាជធានីភ្នំពេញកាលពីខែកុម្ភៈ

ទិដ្ឋភាពវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់នៅរាជធានីភ្នំពេញកាលពីខែកុម្ភៈ

ទិដ្ឋភាពវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តព្រះសីហនុកាលពីចុងខែកក្កដា

ទិដ្ឋភាពវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តព្រះសីហនុកាលពីចុងខែកក្កដា