ក្រុងព្រះសីហនុ៖ ការរីកចម្រើននៃវិស័យអចលនទ្រព្យបានបង្កើតឱកាសវិនិយោគ និងឱកាសរីកចម្រើនដល់អ្នកប្រកបរបរក្នុងវិស័យនេះជាច្រើន ជាពិសេសអ្នកមានអាជីពជាភ្នាក់ងារអចលនទ្រព្យ។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងនៅក្នុងវគ្គបណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តព្រះសីហនុ ពីចំណុចគន្លឹះ 3 ដើម្បីជំរុញភាពជោគជ័យក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ។ ខាងក្រោមនេះជាចំណុចអទិភាពទាំង 3។
1 – ក្រមសីលធម៌វិជ្ជាជីវៈ
លោក ច្រឹក សុខនីម បានលើកឡើងថា គ្រប់មុខរបរអាជីវកម្មទាំងអស់ត្រូវមាននូវក្រមប្រតិបត្តិ រឺសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាដំណើរការអាជីវកម្មនោះ ឱ្យបានយូរអង្វែង។ សម្រាប់អាជីពជាភ្នាក់ងារអចលនទ្រព្យ ការប្រតិបត្តិនូវក្រមសីលធម៌វិជ្ជាជីវៈនេះជាធាតុផ្សំដ៏សំខាន់ ដើម្បីសម្រេចបាននូវភាពជោគជ័យផងដែរ។ ដើម្បីក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យជំនាញ លោកអ្នកត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពទំនាក់ទំនង និងសមត្ថភាពក្នុងការចរចារ។ ធាតុផ្សំទាំងនេះ នឹងជួយឱ្យលោកអ្នក ក្លាយជាភ្នាក់ងារអចលនទ្រព្យជំនាញ ហើយសម្រេចគោលបំណងក្នុងការបង្កើតប្រាក់ចំណូលតាមរយៈកម្រៃជើងសារ ឬ អាចទទួលបានជាពានរង្វាន់ជាដើម ។
លោកបញ្ជាក់ថា៖ «ជំនាញអាជីពក្នុងវិស័យអចលនទ្រព្យ មិនត្រឹមតែអាចធ្វើការសម្រាប់ទីផ្សារក្នុងស្រុកនោះទេ អាជីពនេះក៏អាចឱ្យយើងប្រឡូកក្នុងទីផ្សារអន្តរជាតិនៅទូទាំងសកលលោកផងដែរ»។

លោក ច្រឹក សុខនីម ក្នុងវគ្គបណ្តុះភាពជោគជ័យ ៣ ៨០០ នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់របស់ក្រុមហ៊ុន Century 21 Zillion Holding
2 – ចាប់យកឱកាសក្លាយជាអ្នកដឹកនាំក្រុមហ៊ុន
យោងតាមលោក ច្រឹក សុខនីម ពេលមានបទពិសោធន៍ ដែលគួបផ្សំទាំងចំណេះជំនាញ អ្នកប្រកបរបរក្នុងវិស័យនេះគួរវិវត្តន៍ខ្លួនពីអ្នកធ្វើការជាភ្នាក់ងារអចលនទ្រព្យ ហើយចាប់យកឱកាសជាមេក្រុមដឹកនំានិងគ្រប់គ្រងការលក់ ចំណូល និងចំណាយរបស់ក្រុមហ៊ុន។ ទាំងនេះនឹងជួយលោកអ្នកអភិវឌ្ឍន៍សមត្ថភាពបន្ថែមដើម្បីឈានទៅជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។
3 – សម្រួចសមត្ថភាពនិងត្រូវហ៊ានវិនិយោគ
តាមរយៈការសម្រួច និងអភិវឌ្ឍន៍សមត្ថភាព ពីមួយដំណាក់កាលទៅមួយដំណាក់កាល, ពីភ្នាក់អចលនទ្រព្យឆ្នើម ក្លាយជាអ្នកដឹកនាំក្រុមហ៊ុន ដែលទាំងនេះជាគុណវុឌ្ឍក្នុងការពង្រឹងខ្លួនឱ្យក្លាយជាអ្នកវិនិយោគ។ ហើយការវិវត្តខ្លួនទៅជាវិនិយោគិននេះ គឺជាវិថីសំខាន់មួយដែលនឹងជួយកសាងសេរីភាពផ្នែកហិរញ្ញវត្ថុដល់លោកអ្នកដើម្បីឆ្ពោះទៅរកភាពមានបាន។
បន្ថែមលើចំណុចអទិភាពបីខាងលើ លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ដល់អ្នកចាប់ផ្តើមអាជីពក្នុងវិស័យនេះដំបូងឲ្យចូលរួមជាមួយក្រុមហ៊ុនអចលនទ្រព្យដែលមានម៉ាកយីហោកម្រិតអន្តរជាតិដោយបញ្ជាក់ថាជាចំណុចសំខាន់សម្រាប់កសាងទំនុកចិត្តដល់អតិថិជន។
លោកបន្តថា ក្រុមហ៊ុន Century 21 Zillion Holding ជាក្រុមហ៊ុនអចលនទ្រព្យដែលមានយីហោដើមពីសហរដ្ឋអាមេរិក កំពុងជ្រើសរើសអ្នកតំណាងប្រចាំតំបន់សម្រាប់សាខាទាំង 14 នៅភ្នំពេញ និង២៤នៅតាមបណ្តាខេត្តចំនួន ៣ ៨០០។
បន្ទាប់ពីខេត្តព្រះសីហនុ ក្រុមហ៊ុន Century 21 Zillion Holding នឹងរៀបចំវគ្គ «បណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តសៀមរាប» នៅថ្ងៃអាទិត្យ ទី ៩ ខែសីហាឆ្នាំ 2020 ខាងមុខដែលនឹងធ្វើឡើងនៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center។
បងប្អូនអាចចូលរួមវគ្គបណ្តុះបណ្តាលនេះដោយសេរីឥតគិតថ្លៃ។ ដើម្បីចុះឈ្មោះចូលរួម សូមចុច link នេះដើម្បីបំពេញព័ត៌មានមួយចំនួន ឬទាក់ទងទៅលេខទូរស័ព្ទ៖ 085 791 777/ 098 592 333 / 061759777