ការផ្គត់ផ្គង់ស៊ីម៉ងត៍ស្ទើរទាំងស្រុងសម្រាប់វិស័យសំណង់កម្ពុជាចេញពីខេត្តកំពត

Bunthoeun Chhut 07/July/2020 16:27
ចែករំលែក

ខេត្តកំពត៖ ខេត្តកំពតដែលជាខេត្តជាប់ឆ្នេរសមុទ្រពោរពេញដោយសក្តានុពលទេសចរ និងអចលនទ្រព្យ មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤ កំពុងដំណើរការ ហើយផលិតកម្មពីរោងចក្រទាំងបួនបូកបញ្ជូលគ្នាអាចផលិតស៊ីម៉ងត៍បានចំនួន ៦ លានតោនក្នុងមួយឆ្នាំ។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមរោងចក្រផលិតស៊ីម៉ងត៍ទាំងបួន ដែល​ទិន្នន័យនេះទទួលបានពីក្រសួងរ៉ែ និង ថាមពល៖

1 – រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង  ដែលជារោងចក្រផលិតស៊ីម៉ងត៍ទី៤ នៅខេត្តកំពត (ហើយក៏ជារោងកចក្រទី ៥ នៅកម្ពុជា)។ រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង (THAI BOON ROONG CEMENT CO.,LTD) ទើបត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១៩ ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍ ០,៩ លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះមានទីតាំងនៅភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

2 – រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ជារោងចក្រផលិតស៊ីម៉ងត៍ទី៣ នៅខេត្តកំពត។ រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍ ១,៧លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះមានទីតាំងនៅតំបន់ភ្នំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាការវិនិយោគដោយក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation)។

3 – រោងចក្រផលិតស៊ីម៉ងត៍កម្ពុជាចក្រីទីង ជារោងចក្រផលិតស៊ីម៉ងត៍ទី២ របស់កម្ពុជា។​ ដាក់ឱ្យដំណើរការនៅឆ្នាំ២០១៥ រោងចក្រផលិតស៊ីម៉ងត៍កម្ពុជាចក្រីទីង (Cambodia Cement Chakreyting Co,. Ltd) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១.១លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះមានទីតាំងនៅភ្នំបោះដំបង ស្រុកកំពត ខេត្តកំពត។

4 – រោងចក្រផលិតស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី ជារោងចក្រផលិតស៊ីម៉ងត៍ទី១ របស់កម្ពុជា។ រោងចក្រដាក់ឲ្យដំណើរការនៅឆ្នាំ ២០០៨ ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះមានទីតាំងនៅតំបន់ភ្នំទទុង ភ្នំទូកមាសខាងកើត ស្រុកបន្ទាយមាស និងភ្នំតូច ស្រុកដងទង់ ខេត្តកំពត។​

ក្រៅពីរោងចក្រផលិតស៊ីម៉ងត៍ទាំង៤នៅខេត្តកំពត កម្ពុជាក៏មានរោងចក្រផលិតស៊ីម៉ងត៍មួយទៀតដែរ ដែលជារោងចក្រផលិតស៊ីម៉ងត៍ទី ៥ នៅកម្ពុជា។ រោងចក្រនេះជា រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ រោងចក្រនេះបានបើកដំណើរការកាលពីឆ្នាំ ២០១៨ ហើយមានសមត្ថភាពផលិត លានតោនក្នុងមួយឆ្នាំ។

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited)

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង