ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours ដែលកំពុងជំរុញចលនាទេសចរជាកញ្ចប់សម្រាប់ប្រជាជនក្នុងស្រុក នឹងចាប់ផ្តើមដំណើរកម្សាន្តទៅខេត្តកំពតនៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនានេះដោយផ្តោតលើការសិក្សាទេសចរណ៍អចលនទ្រព្យ។
កញ្ចាប់ទេសចរនេះនឹងមានអ្នកចូលរួមជាច្រើននាក់ ដោយក្រុមហ៊ុនរៀបចំនឹងផ្តោតលើការផ្សព្វផ្សាយពីអាហារល្បីប្រចំាតំបន់ដូចជា «នំបញ្ចុកកំពត (នំបញ្ចុកទឹកញាំ)» និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងអចលនទ្រព្យខេត្តកំពត។
លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours ធ្លាប់បានបញ្ជាក់ថាការធ្វើទេសចរជាកញ្ចប់នេះ មិនគ្រាន់តែផ្តល់ការកម្សាន្តតែមួយមុខប៉ុនណ្ណោះទេ តែក៏ជាឱកាសសម្រាប់សម្លឹងមើលការវិនិយោគលើគម្រោងអចលនទ្រព្យផងដែរនៅតាមតំបន់សក្តានុពលទេសចរ។
លោកថ្លែងថា៖«តាមរយៈការទៅជាមួយកញ្ចាប់ទេសចរ បងប្អូននឹងបានព័ត៌មានលម្អិតជាងមុន ឃើញសក្តានុពលច្បាស់ជាងមុន អ៊ីចឹងបងប្អូនអាចចាប់អារម្មណ៍ទិញដីកន្លែងណាមួយឡូ ឬទិញអចលនទ្រព្យផ្សេងៗដែលអាចបានចំណេញនាពេលខាងមុខ»។
លោកបន្តថា ប្រទេសកម្ពុជាមានតំបន់ទេសចរស្រស់ស្អាតច្រើនណាស់ទាំងតំបន់ទេសចរបែបវប្បធម៌ ប្រវត្តសាស្រ្ត និងតំបន់ទេសចរធម្មជាតិ ហើយក្រុមហ៊ុនលោកនឹងបន្តជំរុញកញ្ចប់ទេសចរទៅទិសដៅទេសចរផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
សូមអានលម្អិតពីដំណើរសិក្សាទេសចរណ៍អចលនទ្រព្យខេត្តកំពត (REAL ESTATE LEARNING TOURS KAMPOT) ដូចខាងក្រោម៖
????កម្មវិធីពិសេសមួយថ្ងៃវិលល្ងាចចេញដំណើរថ្ងៃសៅរ៍ទី១៣ ខែមិថុនា ចុងសប្ដាហ៍នេះហើយ។
????តម្លៃកញ្ចប់ Tours ពិសេស $39 សំរាប់ ១នាក់។
• តម្លៃកញ្ចប់ Tours មានគិតបញ្ចូល៖ រថយន្តដឹកជញ្ជន, មគ្គុទេសក៍ទេសចរណ៍អមដំណើរ, អាហារថ្ងែត្រង់មួយពេល, ទឹកបរិសុទ្ធ២ដប, សម្ភារះការពារជម្ងឺ កូវីដ.១៩ មាន ម៉ាស់២, ជែល និង អាល់កុលលាងដៃ ព្រមទាំងឧបករណ៍វាស់កម្តៅ (Tourism Safety Measures)។
???? សំរាប់អាហារថ្ងៃត្រង់គឺមានបំរើជូនមុខម្ហូបពិសេសមួយប្រចាំខេត្តកំពតគឺ នំបញ្ចុកទឹកញាំ (នំបញ្ចុកកំពត) និងម្ហូបល្បីៗ៤មុខផ្សេងទៀតផងដែរ។
????សូមប្រញ៉ាប់ចុះឈ្មោះព្រោះកន្លែងមានកំណត់។ សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 909 268/096 69 49 456 ឬ E-mail: visit@charmingcambodia.com។
សូមអរគុណ????




