ខេត្តព្រះសីហនុមានគម្រោងវិនិយោគកំពុងដំណើរការ ១៩៤ និងទុនវិនិយោគ ៣០ ពាន់លានដុល្លារ

Bunthoeun Chhut 09/June/2020 18:12
ចែករំលែក

ព្រះសីហនុ៖ ខេត្តព្រះសីហនុដែលជាគោលដៅវិនិយោគខ្នាតធំដ៏លេចធ្លោមួយរបស់កម្ពុជា កំពុងមានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើរនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលបញ្ជាក់ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។​

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាគម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្ត និងកំពុងដំណើរការនៅខេត្តព្រះសីហនុមានចំនួន ១៩៤គម្រោង និងមានទុនវិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លារ។​

លោកបានបញ្ជាក់ពីគម្រោងសំខាន់ៗក្នុងចំណោមគម្រោងទាំង ១៩៤ គម្រោងនោះដូចខាងក្រោម៖

  • គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ មានចំនួន១២ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប  ១.០៦៦.៥០០.០០០ ដុល្លាអាមេរិក។
  • តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ២.៥៨៦,២៦ ហិកតា ទុនវិនិយោគសរុប ១.៤៨១.៣៥៨.៨០២ ដុល្លាអាមេរិក ។
  • គម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច មានចំនួន៥ ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ១១.៧២៨ ហិកតា ទុនវិនិយោគសរុប ១១២.៥៤៨.៩២៤ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគដីជួលរយៈពេលវែង មានចំនួន៣ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ៧.០៥១,៩៧ ហិកតា ទុនវិនិយោគសរុប ៧.៦៩៣.០៣៤.៤៤០ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគកោះឆ្នេរ មានចំនួន២០ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ១១.៦៣៧ ហិកតា ទុនវិនិយោគសរុប ៣.៩០០.៥៧០.២៥១ ដុល្លាអាមេរិក។   
  • គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មានចំនួន៦០ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ១០.៧៤៥.៦០១.៨៤៩ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម មានចំនួន១១ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប  ២១៣.៩៥៣.៥៤០ ដុល្លាអាមេរិក។  
  • គម្រោងវិនិយោគលើវិស័យកម្មន្តសាល មានចំនួន០៦ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប     ៥៩.០៦៣.៦៧៤ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគលើវិស័យការច្នៃម្ហូរអាហារ ផលិតភេសជ្ជៈ និងថ្នាំជក់ មានចំនួន០៩ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៣៣៤.៧២៩.៧៤០ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគលើវិស័យការច្នៃឈើ គ្រឿងសង្ហារឹម មានចំនួន០៦ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ១០២.៩៦៥.៨៨០ ដុល្លាអាមេរិក ។
  • គម្រោងវិនិយោគលើវិស័យសំណង់ មានចំនួន០៣ ក្រុមហ៊ុន ទុនវិនិយោគសរុប១៤៧.៩២២.០៥០ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគលើវិស័យទូរគមនាគមន៍ មានចំនួន០២ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប     ៩៨៧.០១៩ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគលើវិស័យអាជីវកម្មរ៉ែ មានចំនួន០២ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៧.០៧៩.៩០៥ ដុល្លាអាមេរិក។
  • គម្រោងវិនិយោគលើវិស័យ រោងចក្រ សហគ្រាសមានចំនួន៤៧ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៤.២០០.៦៨៥.៨៣២ ដុល្លាអាមេរិក។     

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង