គន្លឹះកំណត់តម្លៃអចលនទ្រព្យដើម្បីលក់ចេញបានលឿន

Bunthoeun Chhut 22/April/2020 14:51
ចែករំលែក

ភ្នំពេញ៖ ការកំណត់តម្លៃអចលនទ្រព្យឲ្យបានត្រឹមត្រូវអាចជារឿងស្មុគ្រស្មាញមួយសម្រាប់ម្ចាស់ទ្រព្យ ព្រោះថាប្រសិន​បើការកំណត់ក្នុងតម្លៃមិនសមស្របតាមទីផ្សារអ្នកទិញអាចមិនចាប់អារម្មណ៍ ឬអាចប្រឈមនឹងការខាតបង់។  

ដើម្បីដោះស្រាយបញ្ហានេះ លោក វ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា លទ្ធភាពនៃការលក់ចេញអចលនទ្រព្យបានខ្ពស់ ឬទាបតែងមាននិន្នាការ​ផ្ទុយគ្នានឹងតម្លៃអចលនទ្រព្យដែលដាក់លក់។

លោកបន្តថា ការកំណត់តម្លៃទីផ្សារ គឺជាការល្អដែលជាតម្លៃមានសកម្មភាពទិញដូរ ដូច្នេះហើយការស្វែងរកតម្លៃលក់អចលនទ្រព្យក្នុង​តម្លៃទីផ្សារជារឿងចំាបាច់។ ដើម្បីកំណត់តម្លៃទីផ្សារ លោក វ៉ា វីរៈ បានប្រាប់គន្លឹះមួយចំនួន 4 ដូចជា៖ 1 – កំណត់ដោយខ្លួនឯង 2 – ប្រឹក្សាជាមួយភ្នាក់ងារតាមតំបន់ 3 – ប្រើសេវារបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ 4 – ពិនិត្យ​តារាងពន្ធដារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមទស្សនាវីឌីអូពន្យល់របស់លោកដូចតទៅ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង