ក្រុមហ៊ុនម៉ៅការសាងសង់របស់កូរ៉េទទួលគម្រោងសាងសង់ផ្សារទំនើប អ៊ីអន3 នៅកម្ពុជា

Bunthoeun Chhut 21/April/2020 15:00
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុនម៉ៅការសាងសង់របស់កូរ៉េខាងត្បូង Hyundai Engineering ទើបបានឈ្នះការដេញថ្លៃលើគម្រោងសាងសង់​ផ្សារទំនើបអ៊ីអន 3 (AEON III) ដែលជាគម្រោងផ្សារទំនើបខ្នាតធំរបស់ជប៉ុននៅលើទឹកដីកម្ពុជា។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េ The Korea IT Times កាលពីថ្ងៃច័ន្ទ គម្រោង​ផ្សារទំនើបអ៊ីអន 3 (AEON III)​ មានទឹកប្រាក់ ១៦៥ លាន​ដុល្លារ ហើយនឹងត្រូវសាងសង់អគារផ្សារទំនើបកម្ពស់ ៥ជាន់ មានផ្ទៃក្រលាសរុប ១៧០ ០០០ ម៉ែត្រការ៉េ។ គម្រោងនេះអាចត្រូវការរយៈពេលសាងសង់ ២៧ ខែ បន្ទាប់ពីចាប់ផ្តើមបើកការដ្ឋានសាងសង់។

ក្រុមហ៊ុនម៉ៅការសាងសង់របស់កូរ៉េខាងត្បូង Hyundai Engineering នេះក៏ជាក្រុមហ៊ុនឈ្នះការដេញថ្លៃសាងសង់ផ្សារទំនើប អ៊ីអន សែន សុខ (AEON II) ដែលបានបើកដំណើរការកាលពីឆ្នាំ ២០១៨ ផងដែរ៕

គម្រោង​​​ផ្សារ​ទំនើប​ អ៊ីអន​ ៣ នេះ​​មាន​ទីតាំងតាម​បណ្តោយមហា​​វិ​ថី​សម្តេច​តេជោ​ហ៊ុន​សែន ចម្ងាយ​ប្រ​មាណ ៤,៥ គីឡូ​ម៉ែត្រ​ពី​ស្ពាន​អា​កាស​ក្បាល​ថ្នល់។​ គម្រោងនេះបាន​ទទួល​ការលើក​ទឹក​ចិត្ត​​ជា​ផ្លូវ​ការ​​​ពី​រដ្ឋា​ភិ​បាលកម្ពុជា​ហើយ ដោយ​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ផ្តល់​សិទ្ធ​​ជាស្ថា​ពរ​ដើម្បី​ធ្វើឲ្យ​​គម្រោង​នេះ​ក្លាយ​ជា​​គម្រោង​​មា​ន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​​​ប្រ​ព័ន្ធ​​​លើក​ទឹក​ចិត្តនា​នា​​​​ពីរដ្ឋា​ភិបាល។

គំរូប្លង់​ផ្សារទំនើបអ៊ីអន 3 (AEON III)។ រូបភាពពី Hyundai Engineering

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង